ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, December 9, 2015

ស្រីស្អាត ចិត្តស្លុយ បើកបុកម៉ូតូDuke ខ្ទេចមួយគ្រឿង

by Unknown  |  in ព័ត៌មានថ្មីៗ at  Wednesday, December 09, 2015

ស្រីស្អាត ចិត្តស្លុយ បើកបុកម៉ូតូDuke ខ្ទេចមួយគ្រឿង.។ កាលពីរំលងអាធ្រាត ឆ្លងចូលថ្ងៃទី១០ ធ្នូរ ២០១៥ វេលាម៉ោង១២.២៥ នាទី នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ ឃ្លាំងសាំង សង្កាត់ ឬស្សីកែវ មានករណី គ្រោះថ្នាក់ចរាចរណ៍មួយ គួរអោយរន្ធត់ ដែលបង្ករឡើង ដោយរថយន្ត Corolla ជាមួយម៉ូតូ Duke បណ្តាលអោយមាន មនុស្សស្លាប់០១នាក់ របួសធ្ងន់០២នាក់ របួសស្រាល០១នាក់.។ បើតាមប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា : គេបានឃើញរថយន្ត Corolla ដែលបើកដោយស្ត្រី វ័យក្មេងម្នាក់ បើកបរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូូង ចំណែកម៉ូតូDuke មានគ្នា០៣នាក់ (មានម្នាក់ជាស្ត្រី) បើកបរពីទិសខាងត្បូងទៅជើង ដែលទាំងរថយន្ត និងម៉ូតូ សុទ្ធតែមានល្បឿនលឿនដូចគ្មា លុះមកដល់ ចំណុចកើតហេតុ ក៍បុកគ្នាពេញទំហឹង បណ្តាលអោយ អ្នកជិះម៉ូតូ រងរបួសទាំង០៣នាក់ ប៉ុន្តែស្ត្រីអ្នកបើកបរ មិនបានឈប់នោះទេ ក៍ជាន់បន្ថែមល្បឿន ក្នុងបំណងរត់គេច តែត្រូវកម្លាំងប៉ូលីស ដេញតាមស្ទាក់អោយឈប់ ស្រាប់តែស្ត្រីម្ចាស់រថយន្ត បានបើកត្រឡប់ក្រោយ ហើយរត់បន្តរទៀត ក៍ទៅដល់កន្លែងកើតហេតុ ហើយបានបុកម៉ូតូ និងអ្នករបួសម្តងទៀត បណ្តាលអោយមានអ្នកស្លាប់ ហើយរបួសកាន់តែ ធ្ងន់ធ្ងរទ្វេរឡើង ក្នុងខណ:នោះដែរ មន្ត្រីប៉ូលីសម្នាក់ ដែលនៅមើល កន្លែងកើតហេតុ ក៍ត្រូវរងរបូសដែរ.។ រថយន្តបង្ករហេតុ ម៉ាកCorolla ពណ៌ទឹកប៊ិចខ្ចី ផ្លាកលេខ ភ្នំពេញ ២R.៨៣៩៥. ចំណែកម៉ូតូDuke ពណ៌ខ្មៅលាយលឿង ផ្លាកលេខ ភ្នំពេញ ១FF. ០០៩៩. ។ ក្រោយពេលកើតហេតុ ដោយបារម្ភខ្លាចមាន អំពើហឹង្សា ពីក្រុមសាច់ញាតិ របស់អ្នកស្លាប់ ប៉ូលីស បាននាំខ្លួនស្ត្រីអ្នកបើកបរ មកកាន់ប៉ុស្តិនគរបាល ឬស្សីកែវ. ចំណែកប៉ូលីសជំនាញ បានមកវាស់និង ធ្វើកំណត់ហេតុរួចរាល់ ក៍បានស្ទូចយករថយន្តនិងម៉ូតូ ព្រមទាំងនាំខ្លួនអ្នកបើកបរ យកទៅការិយាល័ ចរាចរណ៍ក្រុង ដើម្បីដោះស្រាយតាមច្បាប់. ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅវត្តសន្សំកុសល.. ៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer