ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, December 2, 2015

Lexus RX៣០០ ព្រលះ Nissan ដាច់ប៉ុងកង់ក្រោយ

by Unknown  |  in ព័ត៌មានថ្មីៗ at  Wednesday, December 02, 2015

Lexus RX៣០០ ព្រលះ Nissan ដាច់ប៉ុងកង់ក្រោយ.។ កាលពីរំលងអាធ្រាត វេលាម៉ោង១.៣០នាទីយប់ ឆ្លងចូល ថ្ងៃទី០៣ ធ្នូរ ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត Lexus.RX៣០០ ជាមួយរថយន្ត Nissan Navara នៅលើផ្លូវលេខ ៥៩២ កែងជាមួយ ផ្លូវលេខ ៣១៧ មុខវិទ្យាល័យ ឥន្រ្ទទេវី ក្នុងសង្កាត់ បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ.។ តាមប្រភពពី មហាជន ដែលនៅកន្លែងកើតហេតុ បានអោយដឹងថា : នៅវេលាម៉ោងខាងលើ គាត់បានឃើញ រថយន្តNissan បើកបរលើផ្លូវ៥៩២ ទិសដៅពីកើតទៅលិច ចំណែករងយន្ត Lexus បើកបរ លើផ្លូវ៣១៧ ទិសដៅពីត្បូងទៅជើង លុះមកដល់ កន្លែងកើតហេតុ រថយន្តLexus មានបំណងបត់ឆ្វេង តែដោយអ្នកបើកបរ ស្រវឹងស្រា ក៍បានជ្រុលទៅបុក រថយន្តNissan ចំកង់ក្រោយខាងឆ្វេង បណ្តាលអោយរថយន្ត Nissan ដាច់ប៉ុងកង់ក្រោយ ហើយវិលមួយជុំ រឯរងយន្ត Lexus ក៍មិនអាចទៅមុខបានដែរ.។ នៅក្នុងគ្រោះថ្នាក់នេះ ពុំមានមនុស្ស រងរបួសនោះទេ តែរថយន្តទាំងពីរ រងការខូចខាតដូចគ្នា.. រថយន្តដែលនៅក្នុងគ្រោះថ្នាក់មាន. ១- រថយន្ត Lexus ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ២Q.៧០៤៤ មានមនុស្សជិះចំនួន០២នាក់.! ២-រថយន្តNissan Navara ពណ៌ស ផ្លាកលេខ ខេមរភូមិន្ទ០២ ២.៣៤៤៣ មានមនុស្សជិះចំនួន០១នាក់.។ ក្រោយពេលកើតហេតុ មន្ត្រីប៉ូលីស បានចុះទៅវាស់វែង រៀបចំបញ្ជូនរថយន្តទាំង០២គ្រឿង ទៅការិយាល័យ ប៉ូលីសចរាចរណ៍ក្រុង ប៉ុន្តែភាគីទាំងពីរ បានសុំពិភាក្សាគ្នា ដោះស្រាយនៅនឹងកន្លែង ដោយភាគី ខាងរថយន្ត Lexus សងសំណងទៅម្ចាស់ រថយន្ត Nissan ចំនួន៥០០ដុល្លារ ដើម្បីបញ្ចប់រឿង.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer