ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, December 29, 2015

សកម្មភាពបរិច្ចាគឈាមនៅសកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU)

by Thoeurn Khmer  |  in សកម្មភាពយើង at  Tuesday, December 29, 2015

នៅថ្ងៃទី២៨ និង២៩ ឆ្នូ ឆ្នាំ២០១៥​ មជ្ឈមណ្ឌលជាតិផ្តល់ឈាមមានកិច្ចសហការជាមួយសកលវិទ្យាល័យភ្នំពេញអន្តរជាតិនិងវិទ្យុមហាជនអេហ្វអឹម៩៥.៣០ បានរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមហាជន។ កម្មវិធីនេះ ចាប់ផ្តើមនៅម៉ោង០៧:៣០នាទីព្រឹក ដល់ម៉ោង១៩:៣០នាទីល្ងាច នៅសកលវិទ្យាល័យភ្នំពេញអន្តរជាតិ សកម្មភាពនេះមានការចូលរួមពីចលនាយុវជន១៥៧ កងខេមរភូមិន្ទ នគរបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និសិត្សនិងបងប្អូនមហាជនយើងជាច្រើននាក់ទៀត។ ទន្ទឹមនឹងការបរិច្ចាគឈាមនេះផងដែរក៏មាន បណ្តាក្រុមហ៊ុនមួយចំនួនមានការតាំងពិព៌ណផលិតផលរបស់ខ្លួន ព្រមទាំងមានការប្រគុំតន្រ្តី ដែលមានសិល្បះករល្បីៗ ចូលរួមជាច្រើននាក់។ ហើយអ្វីដែលពិសេសទៀតនោះគឺមានការចាប់រង្វាន់ ទូរស័ព្ទIphone Computer ទូរទស្សន៍ និងរង្វាន់ជាច្រើនទៀត។ កន្លងមកសកលវិទ្យាល័យភ្នំពេញអន្តរជាតិមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមចំនួន៥លើក ហើយការចូលលើកទីមួយ លើកទី២ នៅមានកំរិត ប៉ុន្តែសកម្មភាពលើកនេះ មានការចូលរួមបរិច្ចាគឈាមច្រើនជាងលើកមុន ហេតុអ្វី? ដោយសារតែប្រជាពលរដ្ឋមានការយល់ដឹង ហើយគាត់មើលឃើញពីបញ្ហាបច្ចុប្បន្នដែលកើតមានឡើងដូចជា គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាគ្រប់រូបភាព ស្រ្តីសំរាលកូន អ្នកមានជម្ងឺជាដើម ដូច្នេះមហាជនដែលមានទឺកចិត្តក៏ចូលរួមបរិច្ចាគឈាមតាមលទ្ធភាព។ ចុងក្រោយមិនមានអ្វីច្រើនទេ គ្រាន់តែសំណូមពរបន្ថែម ទៅដល់មហាជនគ្រប់កន្លែង ដែលមានអាយុគ្រប់ មានសុខភាពល្អ សូមជួយបរិច្ចាគឈាមដើម្បីសង្រ្គោះអាយុជីវិតមហាជនយើងផង។ អរគុណទឹកចិត្តមហាជនជួយមហាជន!!!

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer