ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, December 1, 2015

រថយន្ត Prus ឈូសរបាំងថ្មចែកផ្លូវ អស់០៥កង់

by Unknown  |  in ព័ត៌មានថ្មីៗ at  Tuesday, December 01, 2015

រាជធានីភ្នំពេញៈរថយន្ត Prus ឈូសរបាំងថ្មចែកផ្លូវ អស់០៥កង់.។ កាលពីរំលងអាធ្រាត ឆ្លងចូលថ្ងៃទី៣០ វិច្ឆិការ ២០១៥ វេលាម៉ោង១២.៤០នាទី រថយន្តprus ពណ៌ឆ្លូញ ផ្លាកលេខ ភ្នំពេញ ២AB.៣៥៥២ បានបុករបាំងថ្មចែកផ្លូវ លើផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក.។ បើតាមប្រភព ដែលបានឃើញហេតុការណ៍ បានអោយដឹងថា : នៅវេលាម៉ោង១២.៤០នាទី គេបានឃើញ រថយន្តPrus បើកបរលើផ្លូវកម្ពុជាក្រោម ពីទិសខាងកើត ទៅទិសខាងលិច ក្នុងល្បឿនលឿន លុះមកដល់កន្លែង កើតហេតុក៍បានបុក របាំងថ្មចែកផ្លូវ ចំពីមុខពេញទំហឹង បណ្តាលអោយបាក់អស់០៥កង់ ចំណែករថយន្ត រងការខូចខាតយ៉ាងដំណំ ប៉ុន្តែអ្នកបើកបរ រងរបួសបន្តិចបន្តួចប៉ុណ្ណោះ..។ ក្រោយពេលកើតហេតុ ទាំងរថយន្ត និង អ្នកបើកបរ ត្រូវបានយកទៅ ការិយាល័យនគរបាល ចរាចរណ៍ក្រុង ដើម្បីដោះស្រាយ. បើតាមមន្ត្រីជំនាញ បានអោយដឹងថា. អ្នកបើកបរ មានសារជាតិស្រវឹងក្នុងខ្លួន ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer