ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Monday, December 14, 2015

បុរសប្រមឹក បើករថយន្តTUNDRA បុករះរថយន្ត ចំនួន០៤គ្រឿង

by Unknown  |  in ព័ត៌មានថ្មីៗ at  Monday, December 14, 2015

បុរសប្រមឹក បើករថយន្តTUNDRA បុករះរថយន្ត ចំនួន០៤គ្រឿង..។ បុរសម្នាក់ស្រវឹងជោក បានបើករថយន្ត ទៅបុករះ រថយន្តដែលចតស្ងៀម អស់០៤គ្រឿង នៅមុខភោជនីយដ្ឋាន ONE More លើផ្លូវលេខ៣១៥ ក្នុងសង្កាត់ បឹងកក់១ ខណ្ឌទួលគោក.។ ករណីនេះកើតឡើង កាលពីវេលាម៉ោង១១.១០នាទី យប់ថ្ងៃទី១៤ ធ្នូរ ២០១៥ បង្ករឡើងដោយរថយន្ត Tundra ពណ៌ឆ្លូញ ពាក់ផ្លាកលេខ ភ្នំពេញ ២ប៉េ. ៣១៣៦ ចំណែករថយន្តរងគ្រោះមាន : ១-រថយន្តបាឡែន ពណ៌មាស ផ្លាកលេខ ភ្នំពេញ ២អាជី. ៦៧៥១., ២-រថយន្តRAV4 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ២អ៊ិច.២៨១៦., ៣-រថយន្តATOZ ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ ២ប៉េ.១០៨៥., ៤-រថយន្ត Highlander ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ ២ហ្សិត. ៤០០៥. នៅក្នុងករណីនេះ ពុំមានមនុស្សរងរបួសទេ.។ អ្វីដែលគួរកត់សំគាល់នោះគឺ ភាគច្រើនរថយន្តទំនើប គេច្រើនឃើញមាន ដាក់ផ្លាកឡូហ្គោ របស់អង្គភាព រឺ ស្ថាប័នមួយចំនួន នៅលើតាប្លូរ របស់រថយន្ត ដែលវាជា ប្រការមួយមិនគួរអោយកើតមាន ព្រោះវាបាន ជះឥទ្ធិពលមិនល្អ ដល់អង្គភាព និង ស្ថាប័នទាំងនោះ ព្រោះមិនមែនម៉ោងធ្វើការ ដែលចាំបាច់ ត្រូវប្រើនោះឡើយ. វាជាម៉ោងដើរផឹកសុី របស់អស់លោកទាំងនោះទេ.។ ក្រោយពេលកើតហេតុ ប៉ូលីសមូលដ្ឋានបានមកដល់ ប៉ុន្តែបុរសម្ចាស់រថយន្តបង្ករ សុំដោះស្រាយសំណង នៅនឹងកន្លែង តែដោយម្ចាស់រថយន្តបង្ករ ស្រវឺងខ្លាំងពេក ប៉ូលីសបានហៅជំនាញ ចរាចរណ៍ក្រុង មកយករថយន្តទាំងអស់ ទៅការិយាល័យ ចរាចរណ៍ក្រុង ដើម្បីដោះស្រាយជាបន្តរ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer