ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Monday, January 18, 2016

Baja ប្រហារសេ១២៥ ព្រោះតែបើកបរទាំងស្រវឹង

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Monday, January 18, 2016

Baja ប្រហារសេ១២៥ ព្រោះតែបើកបរទាំងស្រវឹង..។ មនុស្ស០២នាក់ ត្រូវស្លាប់ជាបន្តរបន្ទាប់ ក្រោយពីគ្រោះថ្នាក់ ចរាចរណ៍មួយ កាលពីវេលាម៉ោង ១០.១៥នាទី ថ្ងៃទី១៧ មករា ២០១៦ នៅផ្លូវលេខ១(៥៨P) មុខផ្ទះលេខ១៧១ ក្រុមទី២ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ.ភ្នំពេញ.។ គ្រោះថ្នាក់នេះបង្ករឡើង រវាងម៉ូតូធំBaja ពណ៌ទឹកប្រាក់ ផ្លាកលេខ ១AG.៧៦៤៧ ជាមួយម៉ូតូ សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១FD.០៤៦៩ បណ្តាលអោយបុរស០២នាក់ស្លាប់ របួសធ្ងន់០១នាក់.។ អ្នកស្លាប់ដែលជិះម៉ូតូ Baja ឈ្មោះ គង់ ណារិទ្ធ អាយុ៣៩ឆ្នាំ ស្រុកកំណើតនៅ ខេត្តស្វាយរៀង សព្វថ្ងៃស្នាក់នៅ ភូមិដំណាក់ សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ មុខរបរ ជាជាងសំណង់ ចំណែកម្នាក់ទៀត ឈ្មោះ វ៉េ ផល អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិ ក្រាំងអង្រ្គងទី២ សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្រុងភ្នំពេញ.។ ផ្អែកតាមអ្នកឃើញហេតុការណ៍ បានអោយដឹងថា : គេបានឃើញ ម៉ូតូBaja បើកមកពីទិសខាងកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុ បានវ៉ាជាមួយរថយន្តមួយគ្រឿង ក៍បុកជាមួយម៉ូតូសេ១២៥ ដែលបើកមកពីទិសខាងលិច ចំពីមុខ បណ្តាលអោយ អ្នកបើកម៉ូតូBaja ដួលបោកក្បាល បាក់កស្លាប់ភ្លាមៗ ចំណែកអ្នកជិះសេ១២៥ ក៍បានដួលបោកក្បាល ទៅលើចឹញ្ចើមថ្នល់ ស្លាប់លើរថយន្តសង្រ្គោះ គ្លីនិចឯកជន ឃឹម រ៉ានីទួលគោក នៅតាមផ្លូវទៅគ្លីនិច.។ ក្រោយកើតហេតុ ប៉ូលីសបានមកពិនិត្យវាស់វែង រួចហើយប្រគល់សព ជូនគ្រួសារយកទៅធ្វើបុណ្យ ចំណែកម៉ូតូទាំងពីរគ្រឿង យកទៅរក្សាទុកនៅ ការិយាល័យ ប៉ូលីសចរាចរណ៍ក្រុង ភ្នំពេញ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer