ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, January 12, 2016

ស្លាប់នៅនឹងកន្លែង ក្រោយពេលរថយន្តបុក

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Tuesday, January 12, 2016

ស្លាប់នៅនឹងកន្លែង ក្រោយពេលរថយន្តបុក..។ លើផ្លូវជាតិលេខ២ មុខរោងចក្រ តាកហ្វាត សង្កាត់ ចាកអង្រែលើ ខណ្ឌមានជ័យ រថយន្តធំមួយគ្រឿង បានបើកទៅបុក អ្នកជិះម៉ូតូ បណ្តាលអោយបុរសម្នាក់ស្លាប់ រីឯនារីម្នាក់ទៀតរងរបួស. ដែលករណីនេះ កើតឡើងកាល ពីវេលាម៉ោង១.៥៥នាទី ឆ្លងចូលថ្ងៃទី ១២ មករា ២០១៦..។ តាមប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា : រថយន្តនិងម៉ូតូ ធ្វើដំណើរលើផ្លូវជាតិលេខ២ ក្នុងទិសដៅ ស្របគ្នាពីជើងទៅត្បូង លុះមកដល់មុខ រោងចក្រតាកហ្វាត ក៍ស្រាប់តែរថយន្ត បានបើកទៅបុក ម៉ូតូពីក្រោយ បណ្តាលអោយម៉ូតូដួល ចំណែកអ្នកបើក ក៍ធ្លាក់ចូលក្រោមរថយន្ត ហើយត្រូវរថយន្ត កិនបែកក្បាលធ្លាយខួរស្លាប់ ចំណែកនារីដែលរួមដំណើរ បានរងរបួស. ក្រោយពីបង្ករហេតុ ម្ចាស់រថយន្តបានបើករត់ ប៉ុន្តែត្រូវមហាជន និងសមត្ថកិច្ចតាមឃាត់បាន..។ ក្រោយពេលកើតហេតុ ប៉ូលីសជំនាញ ចរាចរណ៍ បានធ្វើកំណត់ហេតុ រួចយករថយន្ត.ម៉ូតូ និងអ្នកបើកបរ ទៅកាន់ការិយាល័យ ប៉ូលីសចរាចរណ៍ក្រុង ដើម្បីដោះស្រាយជាក្រោយ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer