ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, January 12, 2016

សេ១២៥ បុកគ្នាជាមួយម៉ូតូកង់បី ស្លាប់ម្នាក់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Tuesday, January 12, 2016

សេ១២៥ បុកគ្នាជាមួយម៉ូតូកង់បី ស្លាប់ម្នាក់..។ ថ្ងៃទី ១២ មករា ២០១៦ វេលាម៉ោង១០.១៥នាទី នៅក្នុងសង្កាត់បឹងរាំង ខណ្ឌចំការមន មុខសណ្ឋាគារ The Blue Conner មានគ្រោះថ្នាក់ ចរាចរណ៍មួយ រវាងម៉ូតូសេ១២៥ ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ ១BL.៣៦៩៦ ជាមួយម៉ូតូកង់បី មិនស្គាល់អត្តសញ្ញាណ បណ្តាលអោយបុរសម្នាក់ ស្លាប់នៅនិងកន្លែង..។ តាមប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា : គេបានឃើញបុរសរងគ្រោះ ជិះម៉ូតូតាមផ្លូវលេខ៦៣ ( ត្រសក់ផ្អែម) ទិសដៅពីត្បូងទៅជើង លុះមកដល់មុខ សណ្ឋាគារ The Blue Conner ក៍ស្រាប់តែមានម៉ូតូ រុឺម៉កកង់បី បើកមកបញ្រ្ចាស់ទិស បានបុកគ្នាចំពីមុខ ពេញទំហឹង បណ្តាលអោយ បុរសម្ចាស់ម៉ូតូសេ១២៥ ផ្លោងទៅបុកដៃចង្កូត ម៉ូតូកង់បី ផុងលលាដ៍ក្បាលស្លាប់ នៅនិងកន្លែង. ចំណែកម៉ូតូកង់បី បានបើករត់គេចខ្លួនបាត់..។ ក្រោយពេលកើតហេតុ ប៉ូលីសជំនាញ ចរាចរណ៍ បានចុះទៅធ្វើកំណត់ហេតុ រួចប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅស្រុកកំណើត ឯខេត្តព្រៃវែង. ចំណែកម៉ូតូ ប៉ូលីសបានយកទៅរក្សាទុក ជាបណ្តោះអាសន្ន នៅការិយាល័យ ប៉ូលីសចរាចរណ៍ ក្រុងភ្នំពេញ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer