ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Friday, January 15, 2016

ស្រវឹង បុកគេហើយរត់មកពួន នៅក្នុងបូរីប៉េងហួត ផ្លូវ៥៩៨

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Friday, January 15, 2016

ស្រវឹង បុកគេហើយរត់មកពួន នៅក្នុងបូរីប៉េងហួត ផ្លូវ៥៩៨.។ រថយន្ត TUNDRA ផ្លាកលេខភ្នំពេញ ២AE.២១៨២ បានបង្ករគ្រោះថ្នាក់ ទៅលើបុរសម្នាក់ ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខស្វយារៀង ១C. ៦៦២០ បណ្តាលមានរបួស និង ខូចខាតម៉ូតូយ៉ាងដំណំ.។ បើតាមមិត្តរួមការងារ ដែលមកជាមួយ បានអោយដឹងថា : នៅវេលាម៉ោង១០.២៥នាទីយប់ ថ្ងៃទី១៤មករា២០១៦ ពួកគាត់ធ្វដំណើរ តាមផ្លូវ៥៩៨ មានម៉ូតូ០៣គ្រឿង ពីទិសខាងជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្ត Tundra បើកមកពីទិសខាងត្បូង ហើយបត់ត្រឡប់ក្រោយ ជ្រុលមកបុកម៉ូតូមួយគ្រឿង រួចរថយន្តនោះ មិនបានឈប់ទេ បានព្យាយាមបើករត់ ទាំងបែកកង់មុខ ចូលទៅក្នុងបូរី ប៉េង ហួត ប៉ុន្តែត្រូវបានតាមទាន់ ហើយក៍សុំកិច្ចអន្តរាគមន៍ ពីប៉ូលីស.។ ក្រោយពេលប៉ូលីសមកដល់ សួរនាំរកម្ចាស់រថយន្ត អោយចេញមកទទួលខុសត្រូវ តែមិនមានអ្នកណា ចេញមកឡើយ ទាល់តែប៉ូលីសហៅ រថយន្តស្ទូចមក ទើបមានសាច់ញាតិ ចេញមកសុំចចារ ដោះស្រាយ ជាមួយជនរងគ្រោះ. ការចចារបានបញ្ចប់ ដោយភាគីខាង រថយន្តបង្ករ ព្រមសងសំណង ទៅជនរងគ្រោះ ចំនួន ៥០០ ដុល្លារ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer