ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Saturday, January 2, 2016

ជិះម៉ូតូលឿន វ៉ារថយន្ត បុកខឿនចែកផ្លូវ ដួលបោកក្បាលស្លាប់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Saturday, January 02, 2016

ជិះម៉ូតូលឿន វ៉ារថយន្ត បុកខឿនចែកផ្លូវ ដួលបោកក្បាលស្លាប់..។ កាលពីថ្ងៃទី០២ មករា ២០១៦ វេលាម៉ោង៦.៣៥នាទី ល់ើផ្លូវចោមចៅ(វ៉េងស្រេង) កែងផ្លូវចូល ទៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានគ្រោះថ្នាក់ ចរាចរណ៍មួយ បណ្តាលអោយបុរសម្នាក់ ដួលបោកក្បាលស្លាប់ ដោយសារម៉ូតូបុកខឿនចែកផ្លូវ ចណែកម៉ូតូជនរងគ្រោះ ប្រភេទសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១p.៩៤៤៧.។ តាមអ្នកឃើញហេតុការណ៍ បានអោយដឹងថា : គេបានឃើញ បុរសរងគ្រោះ បានបើកបរលើផ្លូវចោមចៅ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ ក៍បានបើកវ៉ាជែងជាមួយរថយន្ត ផ្នែកកណ្តាលទ្រូងផ្លូវ បណ្តាលអោយ ជ្រុលទៅបុកខឿនចែកផ្លូវ ដួលបោកក្បាល ស្លាប់ភ្លាមៗ នៅនិងកន្លែង..។ បន្ទាប់ពីពេលកើតហេតុ ប៉ូលីសបានចុះទៅ ត្រួតពិនិត្យ ដើម្បីកសាងឯកសារ និងប្រគល់សព អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើត. ចំណែកម៉ូតូ ប៉ូលីសបានយកទៅ រក្សាទុកនៅ អធិការនគរបាល ខណ្ឌពោធិសែនជ័យ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer