ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Friday, January 15, 2016

ស្រវឹងហើយងោក បើករថយន្តបុក ម៉ូតូទាំងកំរោល

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Friday, January 15, 2016

ស្រវឹងហើយងោក បើករថយន្តបុក ម៉ូតូទាំងកំរោល.។ ស្ត្រីវ័យក្មេងម្នាក់បានរួចផុត ពីគ្រោះថ្នាក់ដល់ជីវិត ស្ទើរមិនគួរអោយជឿ ក្នុងពេលដែលរថយន្ត Prius មួយគ្រឿង បើកបុកចំពីមុខពេញទំហឹង. រថយន្តបង្ករ ពាក់ផ្លាកលេខ ភ្នំពេញ ២AF. ១៩៩២ បុកជាមួយម៉ូតូ Today ពណ៌ស ផ្លាកលេខ ភ្នំពេញ ១CS.០៣៤៧. បណ្តាលអោយម្ចាស់ម៉ូតូ រងរបួសស្មាឆ្វេងខាងក្រោយ.។ ដែលករណីនេះ កើតឡើងកាលពីវេលា ម៉ោង១២.២០ នាទីឆ្លងចូលថ្ងៃទី ១៦ មករា ២០១៦ នៅផ្លូវឧញ៉ាទ្រីហេង លើចំណុចផ្លូវរថភ្លើង ខណ្ឌពោធិសែនជ័យ.។ តាមមហាជន ដែលឃើញហេតុការណ៍ បានអោយដឹងថា : មុនពេលកើតហេតុ គេបានឃើញម៉ូតូ Today បើកបរដោយស្រ្តីម្នាក់ ទិសដៅពីជើងទៅត្បូង លុះមកដល់ផ្លូវរថភ្លើង ក៍ស្រាប់តែមាន រថយន្ត Prius មួយគ្រឿងបើកមក ពីទិសខាងត្បូង ក្នុងល្បឿនលឿន បានរេចង្កូតមក ចំណែកផ្លូវរបស់ម៉ូតូ ហើយបានបុកម៉ូតូ ចំពីមុខរុញទៅ ប្រហែល៥ម៉ែត្រ បោកផ្ទប់ទៅនឹង បង្គោលដែកបារ៉ាស់. រួចហើយម្ចាស់រថយន្ត បានថយរថយន្តមកក្រោយ បំណងរត់គេចខ្លួន ប៉ុន្តែរថយន្តរលត់ ទើបម្ចាស់បើកទ្វាររត់គេចខ្លួនបាត់.។ ក្រោយពេលកើតហេតុ ប៉ូលីសមូលដ្ឋានបានមកដល់ បញ្ជូនស្រ្តីរងគ្រោះ ទៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូ យកទៅរក្សាទុក នៅការិយាល័យ ប៉ូលីសចរាចរណ៍ក្រុង ដើម្បីដោះស្រាយ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer