ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, January 27, 2016

អគ្គីភ័យឆាបឆេះនៅផ្លូវ៣៧១

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Wednesday, January 27, 2016

Updated: អគ្គីភ័យឆាបឆេះនៅផ្លូវ៣៧១ ភ្នំពេញៈ នៅថ្ងៃទី២៦ មករា ២០១៦ ម៉ោង២រសៀល​ មានអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនិងឃ្លាំងមីសួរ មួយកន្លែងនៅបណ្តោយផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមមហាជន នៅក្បែរនោះបានអោយដឹងថា ដំបូងឃើញ អគ្គីភ័យឆេះចេញពីផ្ទះម៉ាស្សាស្រីអូន បន្ទាប់មកឆេះឆ្លងទៅដល់ ផ្ទះប្រជាពលរដ្ឋ និងឃ្លាំងទំនិញនៅក្បែរនោះ។ ក្រោយពីឃើញហេតុការណ៍នោះ មហាជនជាច្រើន បានទូរស័ព្ទសុំកិច្ចអន្តរាគមន៍ ពីវិទ្យុមហាជននិង រថយយន្តពន្លត់អគ្គភ័យ។ ក្រោយទទួលបានព៌តមាននេះ កងកម្លាំងចម្រុះ ចុះអន្តរាគមន៍ភ្លាមៗ នៅពេលនោះគេឃើញមាន រថយន្តពន្លត់អគ្គភ័យរបស់សាលារាជធានីភ្នំពេញ និងស្ថាប័នផ្សេងៗ។ ក្នុងកិច្ចអន្តរាគមន៍នេះក៏ មានការចូលរួមពី អភិបាលខណ្ឌ ចៅសង្កាត់ ប្រជាការពារ ក្រុមពន្លត់អគ្គភ័យ និងមហាជនជាច្រើន។ ដោយទំហំនៃការខូចខាតមាន ផ្ទះ២ខ្នងទំហំ៦គុណ៧ប្រកសង្គសី ឆេះ១០០% ផ្ទះ៥គុណ៦ប្រក់ក្រឿងឆេះ២០% ឃ្លាំងមីសួរឆេះ២០% ចំពោះមនុស្សវិញពុំមានអ្នករងរបួសឡើង។ ក្នុងប្រតិបត្តិការនេះ ប្រើរថយន្ត ពន្លត់អគ្គីភ័យអស់១០គ្រឿង ប្រើទឹកអស់១៣គ្រឿង។ចំពោះមូលហេតុវិញមកពី ការអុចធូប។

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer