ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Friday, January 29, 2016

បទល្មើសនេសាទ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Friday, January 29, 2016

បទល្មើសនេសាទ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង.។ នៅប្រទេសកម្ពុជាសព្វថ្ងៃនេះ ផលត្រីប្រចាំឆ្នាំ បានធ្លាក់ចុះ រហូតរកតែត្រីបរិភោគ ស្ទើរតែពុំបានផង. ដែលបញ្ហានេះបណ្តាលមកពី កត្តាធម្មជាតិ រួមជាមួយនិងការនេសាទ ដោយប្រើឧបករណ៍ខុសច្បាប់ ដែលមួយចំនួន ជាជនជាតិខ្មែរ ហើយចំនួនដ៍ច្រើននោះគឺ ពួកជនអន្តោប្រវេសន៍ខុសច្បាប់ ជាជនជាតិវៀតណាម ក្រោមការឃុបឃិត ពីមន្ត្រីមួយចំនួន នៅប្រចាំតំបន់នេសាទ ទាំងនោះ.។ ក្រោយពីមានសេចក្តីប្រកាស របស់សម្តេចប្រមុខ នៃរាជរដ្ឋាភិបាល បានលុបចោលឡូត៍នេសាទ ដើម្បីទុកអោយ ប្រជាពលរដ្ឋ ធ្វើនេសាទជាលក្ខណ:គ្រួសារមក. មិនបានប៉ុន្មានផង ដែននេសាទ ក្នុងបឹងទន្លេសាប ត្រូវបានមន្រ្តីជលផល មួយចំនួន ចែកគ្នាគ្រប់គ្រង ហើយឃុបឃិតជាមួយ ក្រុមអ្នកនេសាទ ពិសេសជនជាតិវៀតណាម អោយធ្វើការនេសាទ ដោយប្រើឧបករណ៍ខុសច្បាប់ ដោយមិនខ្វល់ថា ជារដូវបិទរឺរដូវបើក នេសាទឡើយ សូម្បីតែតំបន់ឡូត៍អភិរក្សពូជត្រី ក៍ត្រូវបានពួកគេ ចូលទៅនេសាទដែរ. ដោយឡែកប្រជានេសាទ ជាលក្ខណ:គ្រួសារ ត្រូវបានខាងជលផល រឹតបន្តឹងរឺក៍ចាប់ បើសិនប្រើឧបករណ៍ លើសពីច្បាប់បានកំណត់.។ ជាក់ស្តែង តាមប្រភពពីប្រជានេសាទ បានផ្តល់រូបភាព និងរាយការណ៍ មកភ្នាក់ងារ MNN របស់យើង បានអោយដឹងថា : នៅព្រែកបាក់ស្នរ ស្ថិតនៅក្នុងភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវបានជនម្នាក់ ដែលជាអ្នកមានលុយ បានធ្វើទំនប់ ទប់ទទឹងព្រែក សំរាប់ធ្វើជាតំបន់នេសាទ ហើយនៅពេលខាងមុខ គេនឹងទប់ទំនប់ បូមទឹកចេញ ចាប់ត្រីតែម្តង. ហើយទំនប់នេះ បានបង្ករការលំបាក ដល់មហាជនទូទៅ ដែលត្រូវធ្វើដំណើរតាមទូក ព្រោះត្រូវក្រុមអ្នកយាម គេប្រើពាក្យសំដីមិនសមរម្យ មកលើបងប្អូនមហាជន ដែលពេលខ្លះស្ទើរតែ កើតមានជម្លោះទៀតផង.។ មហាជន បានសំណូមពរ ដល់អាជ្ញាធរ ព្រមទាំងសុំមក សម្តេចប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សូមលោកមេត្តា ជួយដោះស្រាយបញ្ហានេះផង ព្រោះព្រែកនេះ ជាសម្បត្តិរបស់រដ្ឋ មិនគួរបើមានមនុស្ស មកយកធ្វើជារបស់ខ្លួន ហើយធ្វើអោយ មានការលំបាក ដល់មហាជន ម៉្យាងទៀត ព្រែកនេះស្ថិតនៅក្នុង តំបន់អភិរក្សទៀតផង.។ ជនដែលទប់ព្រែក បង្កើតបទល្មើសនេសាទ ឈ្មោះ តែ ប៊ុនយីម នៅភូមិក្បាលតោ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង. ប្រភពបានបន្ថែមថា : ការដែលឈ្មោះ តែ ប៊ុនយីម ធ្វើដូច្នេះបាន គឺមានការឃុបឃិត ពីមន្ត្រីជលផល និង មន្ត្រីរដ្ឋបាល ថ្នាក់ស្រុក. យើងបានទូរស័ព្ទ ដើម្បីសុំការបំភ្លឺ ពីមន្ត្រីសង្កាត់ រដ្ឋបាលជលផល ប៉ុន្តែពុំមានអ្នកលើក ទូរស័ព្ទឡើយ.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer