ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, January 26, 2016

រឿងដែលកើតឡើង មិនគួរអោយជឿ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Tuesday, January 26, 2016

រឿងដែលកើតឡើង មិនគួរអោយជឿ...! ចាប់តាំងពីថ្ងៃដែល សម្តេចប្រមុខ នៃរាជរដ្ឋាភិបាល បានចេញបញ្ជា និង បង្កើតគណ:កម្មការជាតិ បំបាត់ ការជួញដូរឈើ ចេញទៅបរទេសមក យើងបានមើលឃើញថា : បើទោះជាមិនទាន់ ទទួលលទ្ធផលល្អ ប៉ុន្តែជាបន្តរបន្ទាប់ គណ:កម្មការមួយនេះ បាននិងកំពុង ធ្វើកិច្ចការនេះ យ៉ាងសកម្ម.។ ប៉ុន្តែ.. អ្វីដែលធ្វើអោយយើង ហួសចិត្ត ហើយជារឿង កើតឡើង ដែលមិនគួរអោយជឿនោះគឺ ការឆេះឈើប្រណិត កើតឡើងជាបន្តរបន្ទាប់ នៅក្នុងតំបន់ ដែលគ្រប់គ្រងដោយ ក្រុមហ៊ុនមួយចំនួន ដូចជា : ក្រមហ៊ុនប៊ិនភឿក ឆេះអស់ ៨៨ កំណាត់. ក្រុមហ៊ុនកសិកម្មអង្គរឆេះអស់ ៣៨ កំណាត់. ក្រុមហ៊ុនដាយណាម ឆេះអស់ ២០០ កំណាត់.។ បើតាមការអោយដឹងពី សហគមន៍ ការពារព្រៃឈើ និង មហាជន បាននិយាយថា : រាប់ឆ្នាំមកហើយ មុនពេល មានបទបញ្ជា អោយបង្រ្កាបការ ជួញដូរឈើខុសច្បាប់ ពុំដែលមានករណី ភ្លើងឆេះព្រៃ ឆេះឈើប្រណិត ដូចពេលនេះទេ. ប៉ុន្តែស្រាប់តែមកដល់ពេលនេះ បានកើតមានករណី ឆេះគំនរឈើប្រណិត ជាបន្តរបន្ទាប់ទៅវិញ ខាងសហគមន៍ និង មហាជន បាននិយាយថា នេះជាកលល្បិច របស់ពួកកាប់ឈើ ឃុបឃិតជាមួយ ពួកឈ្មួញនិង ក្រុមហ៊ុនដែលរកសុី កាប់ឈើខុសច្បាប់ រួមគ្នាបង្កើតរឿងនេះ ដើម្បីបំបិទភ័ស្តុតាង គេចចេញពី ការទទួលខុសត្រូវ ខាងផ្លូវច្បាប់តែប៉ុណ្ណោះ.។ ចំណែកមន្រ្តីរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគីរី មិនអាចសុំ ការបំភ្លឺបានទេ ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល. ដោយឡែក លោកអភិបាលខេត្ត មណ្ឌលគីរី បានប្រាប់ថា. រឿងគំនរឈើដែលឆេះ មានពិតប្រាកដមែន. គឺបណ្តាលមកពី ភ្លើងឆេះព្រៃ ហើយរាលមកឆេះគំនរឈើ លោកបន្តរទៀតថា : លោកនិងបញ្ជូនក្រុមការងារ អោយទៅពិនិត្យរឿងនេះ.។ យើងចាំមើលថាតើ គណ:កម្មការ និងអាជ្ញាធរមូលដ្ឋាន ធ្វើការបានលទ្ធផល យ៉ាងណា ព្រោះខាងសហគមន៍ និងមហាជន បានដឹងថា នេះជាទង្វើ បំបាត់ភ័ស្តុតាង ដើម្បីគេចចេញ ពីការទទួល ខុសត្រូវ ផ្នែកផ្លូវច្បាប់ របស់ពួកមន្ត្រីខិលខូច មួយចំនួន ដែលបានឃុបឃិត ជាមួយពួកឈ្មួញ និង ក្រុមហ៊ុនទុច្ចរិត ប្រព្រឹត្តអំពើកាប់បំផ្លាញ ជួញដូរឈើខុសច្បាប់ ក្រោមរូបភាព សម្បទានវិនិយោគស្របច្បាប់..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer