ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, January 13, 2016

មហាជនស្វាគមន៍ ជនសង្ស័យជា ចោរឆក់ម្នាក់ សល់តែដង្ហើមចង្រិត

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Wednesday, January 13, 2016

មហាជនស្វាគមន៍ ជនសង្ស័យជា ចោរឆក់ម្នាក់ សល់តែដង្ហើមចង្រិត.។ ជនសង្ស័យជាចោរឆក់ម្នាក់ ត្រូវបានមហាជន ទទួលស្វាគមន៍ ស្ទើរតែបាត់បង់ជីវិត ក្រោយពីបានធ្វើ សកម្មភាពឆក់កាបូប របស់ស្រ្តីម្នាក់ ឈ្មោះ អុឹម សុខា នៅផ្លូវលេខ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក. កាលពីវេលាម៉ោង ១០.៣៥នាទីយប់ ថ្ងៃទី១៣ មករា ២០១៦.។ បើតាមសំដីស្ត្រីរងគ្រោះ បានអោយដឹងថា : មុនពេលកើតហេតុ គាត់បានជិះម៉ូតូ រួមដំណើរ ជាមួយប្អូនប្រុស ទៅដកលុយនៅ ATM តែដកអត់បាន ក៍ត្រឡប់ទៅផ្ទះវិញ លុះមកដល់មុខ KTVគ្រួសារ ផ្លូវ២៦១ ស្រាប់តែមានម៉ូតូ សេ១២៥ ឆ្នាំ២០១៦ ចំនួន០២គ្រឿង មានគ្នា០៤នាក់ បើកមកជិត ហើយឆក់យក កាបូបរបស់គាត់ បណ្តាលអោយដួលម៉ូតូ បង្ករអោយមានការភា្ញក់ផ្អើល ដល់អ្នកម៉ូតូឌុប និងកង់បី ចេញមកជួយស្ទាក់ ចាប់បានជនសង្ស័យ០១នាក់ និង ម៉ូតូ០១គ្រឿង ចំណែកម៉ូតូ បក្សពួកជនសង្ស័យ មួយគ្រឿងទៀត ត្រូវបានប្អូនប្រុសគាត់ និងម៉ូតូឌុបដេញតាម រហូតដល់ ផ្លូវបំបែកទេពផន និង២៧១ ពួកជនសង្ស័យ បានជ្រុលទៅបុក ផ្ទះមហាជន ទៅមុខលែងរួច ប៉ុន្តែបក្សពួកជនសង្ស័យ បានរត់គេចខ្លួន ចោលម៉ូតូ.។ ក្រោយការភ្ញាក់ផ្អើល ជនសង្ស័យម្នាក់ត្រូវចាប់ខ្លួន រឹបអូសបានម៉ូតូសេ១២៥ ឆ្នាំ២០១៦ចំនួន០២គ្រឿង. ចំណែកកាបូបជនរងគ្រោះ ដែលក្នុងនោះមាន iphone6+iphone6plus បានយកមកវិញ ហើយប៉ូលីសបានប្រគល់ជូន ជនរងគ្រោះរួចហើយ.។ ជនសង្ស័យដែលរបួស ត្រូវប៉ូលីសបញ្ជូនទៅពេទ្យលោកសង្ឃ ចំណែកម៉ូតូ របស់ជនសង្ស័យ ប៉ូលីសយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌ ទួលគោក..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer