ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Friday, January 8, 2016

មន្រ្តីប៉ូលីសម្នាក់ ជិះម៉ូតូលឿនពេក បុកបង្កាន់ដៃស្ពាន បែកក្បាលស្លាប់ នៅនឹងកន្លែ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Friday, January 08, 2016

មន្រ្តីប៉ូលីសម្នាក់ ជិះម៉ូតូលឿនពេក បុកបង្កាន់ដៃស្ពាន បែកក្បាលស្លាប់ នៅនឹងកន្លែង..។ មន្រ្តីប៉ូលីសម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីបានបើកម៉ូតូ PCX ពណ៌ស អត់ផ្លាកលេខ បុកជាមួយបង្កាន់ដៃ ស្ពានអាកាស៧មករា នៅក្នុងសង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក កាលពីវេលា ម៉ោង៩.៥០នាទីយប់ ថ្ងៃទី០៨ មករា ២០១៦. ។ អ្នកស្លាប់ឈ្មោះ ហុក សាបាន ភេទប្រុស អាយុ ២៩ ឆ្នាំ ជាមន្រ្តីប៉ូលីស ខណ្ឌពោធិសែនជ័យ ពាក់សក្តិ១ ឋាន: អនុប្រធានផ្នែក អត្តលេខ ៦៦៤៤៦ ហើយជាអ្នកបើកបររថយន្ត អោយលោក អភិបាលខណ្ឌ. មានស្រុកកំណើតនៅ ភូមិទី៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង. សព្វថ្ងៃស្នាក់នៅ ម្តុំទំនប់បឹងបាយ៉ាប..។ បើតាមអ្នកឃើញហេតុការណ៍ បានប្រាប់អោយដឹងថា : គាត់បានឃើញ អ្នកបើកម៉ូតូនេះ តាមផ្លូវសហព័ន្ធរុស្សី ពីលិចទៅកើត ក្នុងល្បឿនលឿន ដូចក្រុមប្រណាំងម៉ូតូ លុះមកដល់លើ ស្ពានអាកាសត្រង់ផ្លូវបំបែក បានបុកជាមួយ បង្កាន់ដៃស្ពាន បណ្តាលអោយអ្នកបើកម៉ូតូ បោកក្បាលជាមួយបង្កាន់ដៃស្ពាន បែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗ ចំណែកម៉ូតូបានរត់តាមស្ពាន ឆ្ងាយពីកន្លែងអ្នកស្លាប់ ជិត១០០ម៉ែត្រ ទើបអស់ល្បឿន.។ បន្ទាប់ពីកើតហេតុ មន្រ្តីប៉ូលីសជំនាញ បានមកត្រួតពិនិត្យ ធ្វើកោសល្យវិច័យ រួចប្រគល់សព ជនរងគ្រោះ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីយ៍ រីឯម៉ូតូ ប៉ូលីសយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌ ទួលគោក..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer