ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Thursday, January 28, 2016

ប្រជែងយកឈ្នះ ព្រលះក្លោងទ្វារ ស្លាប់០១នាក់ របួសធ្ងន់០២នាក់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Thursday, January 28, 2016

ប្រជែងយកឈ្នះ ព្រលះក្លោងទ្វារ ស្លាប់០១នាក់ របួសធ្ងន់០២នាក់..។ នៅវេលាម៉ោង៥ជិតភ្លឺ ថ្ងៃទី ២៨ មករា ២០១៦ លើផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ មានគ្រោះថ្នាក់ ចរាចរណ៍មួយ បង្ករឡើងដោយរថយន្តដឹកឥដ្ឋ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ៣A. ០១៩១ បណ្តាលអោយ មានមនុស្ស០១នាក់ស្លាប់ និងរបួសធ្ងន់០២នាក់.។ បើតាមប្រភព នៅកន្លែងកើតហេតុ បានប្រាប់អោយដឹងថា : នៅវេលាជិតភ្លឺ ម៉ោងពេលខាងលើ គេបានឃើញ រថយន្តដឹកឥដ្ឋមួយគ្រឿង បើកបរលើផ្លូវជាតិលេខ៦ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៍បានព្យាយាមវ៉ា រថយន្តធុនធំមួយគ្រឿង ប៉ុន្តែរថយន្តធំខាងមុខ មិនព្រមអោយវ៉ា រីឯរថយន្តដឹកឥដ្ឋ នៅតែបង្កើនល្បឿន ដើម្បីវ៉ាអោយបាន ស្រាប់តែរេចង្កូត ទៅបុកក្លោងទ្វារផ្ទះ លេខ១១៧ ពេញទំហឹង បណ្តាលអោយបាក់ សសរក្លោងទ្វារ ចំណែករថយន្ត បានរងការខូចខាត ផ្នែកខាងមុខ រួញកៀបជាប់ បុរសម្នាក់ស្លាប់ភ្លាមៗ រីឯអ្នកបើកបរ និងស្រ្តីម្នាក់ទៀត រងរបួសធ្ងន់..។ ក្រោយពេលកើតហេតុ ប៉ូលីសបានមក អន្តរាគមន៍ រួចហៅរថយន្តសង្រ្គោះ ដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យ ចំណែកអ្នកស្លាប់ បានយកទៅតម្កល់ទុក រងចាំគ្រួសារ មកទទួលយកទៅ ធ្វើបុណ្យតាម ប្រពៃណីយ៍..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer