ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Saturday, January 2, 2016

អាវុធហត្ថ បង្រ្កាបក្រុមជក់ និងចែកចាយគ្រឿងញៀន នៅខណ្ឌមានជ័យ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Saturday, January 02, 2016

អាវុធហត្ថ បង្រ្កាបក្រុមជក់ និងចែកចាយគ្រឿងញៀន នៅខណ្ឌមានជ័យ.។ នៅព្រលប់ថ្ងៃទី០២មករា ២០១៦ វេលាម៉ោង៥.១៥នាទី កម្លាំងកងរាជអាវុធហត្ត ការិយាល័យ ប្រឆាំងគ្រឿងញៀន ក្រុងភ្នំពេញ រួមសហការជាមួយ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌមានជ័យ បានចុះប្រត្តិបត្តិការ បង្រ្កាបករណីជក់ និងចែកចាយគ្រឿងញៀន នៅភូមិភ្នៀត និងភូមិព្រែកទាល់. សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ.។ បើតាមមន្រ្តីកងរាជអាវុធហត្ថ ដែលចុះប្រត្តិបត្តិការ បានប្រាប់ភ្នាក់ងារMNN អោយដឹងថា : ឆ្លងកាត់ការសុើបអង្កេត អស់ពេលជាច្រើនថ្ងៃ ហើយបានប្រមូល រាល់ពត៌មានជាក់លាក់ ទើបថ្នាក់ដឹកនាំ កងរាជអាវុធហត្ថក្រុង ដាក់បញ្ជាអោយ ចុះទៅបង្រ្កាប ក្នុងពេលក្រុមនេះ កំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង.។ ជាលទ្ធផល ក្នុងប្រត្តិបត្តិការនេះ កងរាជអាវុធហត្ថ បានឃាត់មនុស្សចំនួន១០នាក់ (ស្រី០២នាក់) ដកហូតវត្ថុតាងរួមមាន : ក្រាមពណ៌ស ចំនួន០៣កញ្ចប់តូច. ដបសំរាប់ជក់ ចំនួន០៤. ដែកកេះ០៩. ទូរស័ព្ទ០២គ្រឿង. នាឡិការដៃ០២គ្រឿង. ថង់សំរាប់ច្រកគ្រឿងញៀន មួយចំនួន..។ ក្រោយប្រត្តិបត្តិការ ជនល្មើសនិងវត្ថុតាង ត្រូវបានបញ្ជូន ទៅកងរាជអាវុធហត្ថក្រុង ដើម្បីរៀបចំឯកសារ បញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer