ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Sunday, January 24, 2016

កងកម្លាំងចំរុះ ចុះត្រួតពិនិត្យរឹតបន្តឹង ការអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោក

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Sunday, January 24, 2016

កងកម្លាំងចំរុះ ចុះត្រួតពិនិត្យរឹតបន្តឹង ការអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោក..។ នៅថ្ងៃទី២៤ មករា ២០១៦ វេលាម៉ោង១០.៤៥នាទី កម្លាំងចំរុះ មកពីិអគ្គស្នងការ នគរបាលជាតិិ. នគរបាល ខណ្ឌទួលគោក. អាវុធហត្ថ ខណ្ឌទួលគោក បានដាក់ប៉ុស្តិត្រួតពិនិត្យ បទល្មើសចរាចរណ៍. បើកបរដោយមាន ជាតិស្រវឹង. និង អាវុធជាតិផ្ទុះ នៅលើផ្លូវ២៧១ មុខផ្សារហេង លី.។ ក្នុងពេលត្រួតពិនិត្យ ក៍មានបុរសម្នាក់ បានបកត្រឡប់ក្រោយ បំណងគេចពី កម្លាំងត្រួតពិនិត្យ ត្រូវបានឃាត់ខ្លួន. ដោយមានការសង្ស័យ កម្លាំងចំរុះ បានឆែកពិនិត្យ ក្នុងខ្លួនបុរសសង្ស័យ ស្រាប់តែឃើញមាន អាវុធខ្លី០១ដើម ប៉ូលីសក៍ឃាត់ខ្លួនតែម្តង. បុរសសង្ស័យ ឈ្មោះ ឃី ប៊ុនណា អាយុ៣៦ឆ្នាំ ស្រុកកំណើតនៅ ភូមិព្រះអណ្តូង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តកំពង់ចាម.។ ក្រោយពីឆែកពិនិត្យ លើខ្លួនបុរសសង្ស័យ បានវត្ថុតាង រួមមាន : កាំភ្លើងខ្លី ម៉ាកK៥៩ ចំនួន០១ដើម គ្រាប់០៨. ថ្នាំញៀន០២កញ្ចប់តូច. កាត០២សន្លឹក. កាបូបលុយ០១. ខ្សែរគាថា០១ខ្សែរ. ដែកកេះ០២. ទូរស័ព្ទដៃ០២គ្រឿង. រឹបអូសម៉ូតូ សេ១២៥ចំនួន០១គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១BW. ៨៥២០.។ ក្នុងពេលត្រួតពិនិត្យ យើងមើលឃើញជារួម អ្នកបើកបរ ភាគច្រើនមិនពាក់ មួកសុវត្ថិភាព. មិនដាក់កញ្ចក់. បើករថយន្ត មិនពាក់ខ្សែរក្រវ៉ាត់ ការពារ. ដែលចំណុចទាំងនេះ ត្រូវរងការផាកវិន័យ.។ ក្នុងពេលអនុវត្តន៍ ការងារត្រួតពិនិត្យ យើងឃើញមាន វត្តមានរបស់ ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលក្រុងភ្នំពេញ. ឧត្តមសេនីយ៍ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន សណ្តាប់ធ្នាប់ ចរាចរណ៍. លោក ប៉ាង លីដា អភិបាលរង ខណ្ឌទួលគោក. បានចុះមកត្រួតពិនិត្យ សកម្មភាព អនុវត្តន៍ការងារ របស់កងកម្លាំងចំរុះ ក្នុងពេលបំពេញភារកិច្ច..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer