ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Thursday, January 14, 2016

អភិបាលស្រុកពាមរក៍ បើករថយន្តបុកមនុស្សស្លាប់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Thursday, January 14, 2016

អភិបាលស្រុកពាមរក៍ បើករថយន្តបុកមនុស្សស្លាប់..។ ព្រលប់ថ្ងៃទី ១៤ មករា ២០១៦ វេលាម៉ោង៦.០៥នាទី នៅក្រោមស្ពានអ្នកលឿង ត្រើយខាងកើត ស្ថិតក្នុងភូមិ ឧត្តម ឃុំព្រែកខ្សាយ`ក' ស្រុកពាមរក៍ ខេត្តព្រៃវែង មានគ្រោះថ្នាក់ ចរាចរណ៍ រវាងរថយន្ត លោកអភិបាលស្រុក ជុំ សាមឿន. ម៉ាក LexusRX៣០០ ពណ៌ប្រផេះ ផ្លាកលេខ ភ្នំពេញ ២Q.៥០៤៨ ជាមួយម៉ូតូសេ១២៥ ពណ៌ខ្មៅ អត់ផ្លាកលេខ បណ្តាលអោយ បុរសម្នាក់ជា អ្នករត់ម៉ូតូឌុប ស្លាប់នៅនឹងកន្លែង.។ តាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា : គេបានឃើញរថយន្ត លោកអភិបាលស្រុក បើកបរពីទិសខាងត្បូង ទៅទិសខាងជើង ចំណែកម៉ូតូ បើកមកពីទិសខាងជើង ទៅទិសខាងត្បូង លុះមកដល់ចំណុច ខាងក្រោមស្ពាន រថយន្តអភិបាលស្រុក បានបុកជាមួយម៉ូតូ ចំពីមុខពេញទំហឹង បណ្តាលអោយ បុរសម្ចាស់ម៉ូតូ ស្លាប់ភ្លាមៗ នៅនឹងកន្លែង. ប្រភពបានបន្ថែមទៀតថា : តាមការសង្កេត លោកអភិបាលស្រុក បើកបរដោយមាន ជាតិស្រវឹងក្នុងខ្លួន..។ បន្ទាប់ពីកើតហេតុ ប៉ូលីសមូលដ្ឋាន បានមកដល់ ហើយបានឃាត់ខ្លួន លោកអភិបាលស្រុកភ្លាមៗ រួចបញ្ជូនទៅកាន់ ស្នងការនគរបាល ខេត្តព្រៃវែង. ចំណែកសព បុរសរងគ្រោះ បានប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីយ៍ រីឯរថយន្តនិងម៉ូតូ ប៉ូលីលបានយកទៅ រក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកពាមរក៍ ដើម្បីដោះស្រាយតមាច្បាប់..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer