ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Monday, January 18, 2016

រថយន្តដឹកមាន់ បុកម៉ូតូនៅផ្លូវជាតិលេខ៤ ស្លាប់០១នាក់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Monday, January 18, 2016

រថយន្តដឹកមាន់ បុកម៉ូតូនៅផ្លូវជាតិលេខ៤ ស្លាប់០១នាក់.។ រាត្រីថ្ងៃទី១៨ មករា ២០១៦ វេលាម៉ោង៩.៣០នាទី តាមផ្លូវជាតិលេខ៤ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ.មានរថយន្ត Hyundai ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ២AG. ៤៥០៥ បានបុកម៉ូតូ Hondaកូនទា ពណ៌ទឹកប៊ិចលាយប្រផេះ ផ្លាកលេខ ភំ្នពេញ ១DG. ៦៥១៩ បណ្តាលអោយបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង. បុរសដែលស្លាប់ មានឈ្មោះ ផន សម្ភ័ស អាយុ ៣០ឆ្នាំ ជាអ្នកបើករថយន្ត កុងតេណ័រ ស្នាក់នៅភូមិ ត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល.។ បើតាមមហាជន នៅកន្លែងកើតហេតុ បានអោយដឹងថា : មុនពេលកើតហេតុ គេបានឃើញ រថយន្ត Hyundai ដឹកមាន់ បើកមកពីទិសខាងលិច ក្នុងល្បឿនលឿន ចំណែកម៉ូតូបានបើកចេញ មកពីផ្លូវបេតុង ភូមិកំណប់អំបិល ពីទិសខាងជើង ឆ្លងថ្នល់ បំណងបត់ទៅទិសខាងកើត ក៍ស្រាប់តែរថយន្ត មកបុកពីចំហៀងខាងស្តាំ ធ្វើអោយអ្នកជិះម៉ូតូ ដួលបោកក្បាល ទៅលើថ្នល់ ហើយត្រូវរថយន្ត កិនពីលើបន្ថែមទៀត ទើបបណ្តាលអោយ បុរសរងគ្រោះ ប្រកាច់ដាច់ខ្យល់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង. បន្ទាប់ពីបង្ករហេតុ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល.។ ក្រោយពេលកើតហេតុ មន្រ្តីប៉ូលីស ចរាចរណ៍ក្រុង បានចុះទៅធ្វើការវាស់វែង ត្រួតពិនិត្យកន្លែងកើតហេតុ រួចហើយបានប្រគល់សព ជូនគ្រួសារយកទៅធ្វើបុណ្យ ចំណែករថយន្តនិងម៉ូតូ យកទៅរក្សាទុក នៅការិយាល័យ ប៉ូលីសចរាចរណ៍ក្រុង ដើម្បីកោះហៅ ភាគីរថយន្តបង្ករ អោយចូលខ្លួន មកដោះស្រាយតាមច្បាប់.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer