ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, January 13, 2016

Samyoung ព្រលះសេ១២៥ ស្លាប់០២នាក់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Wednesday, January 13, 2016

Samyoung ព្រលះសេ១២៥ ស្លាប់០២នាក់.។ នៅវេលាម៉ោង ៦.០៥នាទី ព្រលប់ថ្ងៃទី ១៣ មករា ២០១៦ លើផ្លូវជាតិលេខ៥ មុខដេប៉ូស៊ុន រ៉ា លក់ដុំនិងរាយពូជត្រី ស្ថិតនៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត Samyoung ពណ៌ស ផ្លាកលេខ ភ្នំពេញ ២AA. ៥៧០២ ជាមួយម៉ូតូសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១BF. ៦១៤៤ បណ្តាលអោយបុរស០២នាក់ ស្លាប់នៅនឹងកន្លែង. ចំណែកអ្នកបើកបរ រត់គេចខ្លួនបាត់.។ តាមពត៌មាននៅកន្លែងកើតហេតុ បានអោយដឹងថា : គេមិនដឹងថា មកពីមូលហេតុអ្វី ដែលបណ្តាលអោយ រថយន្តនិងម៉ូតូ បុកគ្នានោះទេ គ្រាន់តែលឺសូរ ពេលមើលទៅ ឃើញមានមនុស្សស្លាប់និងរបួសធ្ងន់ ក៍ទូរស័ព្ទទៅប្រាប់ប៉ូលីស អោយមកជួយអន្តរាគមន៍ ប៉ុន្តែបើតាមស្លាកស្នាម គឺរថយន្តនិងម៉ូតូ បុកគ្នាចំពីមុខ ដែលបញ្ជាក់ថា រថយន្តបើកចូលមក ចំណែកផ្លូវម៉ូតូ.។ ក្រោយពេលកើតហេតុ ប៉ូលីសបានចុះទៅ វាស់វែង ធ្វើកំណត់ហេតុ ហើយបានប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ ចំណែករថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅ ការិយាល័យប៉ូលីស ចរាចរណ៍ ក្រុងភ្នំពេញ ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្ត អោយចូលខ្លួន មកដោះស្រាយ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer