ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Monday, February 1, 2016

កម្លាំងល្បាត អន្តរាគមន៍ ខណ្ឌសែនសុខ ឃាត់ខ្លួន ជនសង្ស័យ០៣នាក់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Monday, February 01, 2016

កម្លាំងល្បាត អន្តរាគមន៍ ខណ្ឌសែនសុខ ឃាត់ខ្លួន ជនសង្ស័យ០៣នាក់.។ កាលពីវេលាម៉ោង៩.៣០នាទីយប់ ថ្ងៃទី៣១ មករា ២០១៦ តាមផ្លូវ២០០៤ កម្លាំងល្បាត របស់ខណ្ឌសែនសុខ បានជួបយុវជន០៣នាក់ ជិះម៉ូតូ MSX ពណ៌ស អត់ផ្លាកលេខ គួរអោយសង្ស័យ ក៍ដេញតាម ឃាត់ខ្លួនបានភ្លាមៗ ពេលត្រួតពិនិត្យ ទើបឃើញដាវ សាម៉ូរ៉ៃ០១ដើម លាក់ទុកក្នុងម៉ូតូ. ។ បើតាមមន្រ្តីប៉ូលីស បានអោយដឹងថា : នៅវេលាម៉ោងខាងលើ កម្លាំងល្បាតរបស់ខ្លួន បានបំពេញ ការងារតាមផ្លូវ ២០០៤ ពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត លុះមកដល់ខាងកើត សាលាណដប្រីដ បានប្រទះឃើញ យុវជន០៣នាក់ ជិះម៉ូតូអត់ផ្លាកលេខ ក៍ហៅអោយឈប់ ដើម្បីត្រួតពិនិត្យ ប៉ុន្តែយុវជនទាំង០៣នាក់ បានព្យាយាមបើករត់ រហូតហួសស្តុបណដប្រីដ ជាងមួយរយម៉ែត្រ ទើបឃាត់ខ្លួនបាន.។ ជនសង្ស័យដែលត្រូវឃាត់ខ្លួន ១- ឈ្មោះ ខៀវ សោភ័ណ ភេទប្រុស អាយុ ២៥ឆ្នាំ ជាកម្មករ រស់នៅភូមិ បឹងធំ ឃុំបឹងធំ ស្រុកអង្គស្នួល ខេត្តកណ្តាល., ២- ឈ្មោះ តាល់ វណ្ណា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅម្តុំវត្តស្លែង. ខណ្ឌដង្កោរ ជាសិស្ស ហើយជាអ្នកបើកម៉ូតូ , ៣- ឈ្មោះ ខាន់ វណ្ណា ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករ រស់នៅភូមិ បឹងធំ ឃុំបឹងធំ ស្រុកអង្គស្នួល ខេត្តកណ្តាល.។ ប៉ូលីសដកហូតវត្ថុតាងមាន ម៉ូតូMSX មួយគ្រឿង ដាវសាម៉ូរ៉ៃ០១ដើម. ជនសង្ស័យត្រូវបានឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីស្រាវជ្រាវបន្តរទៀត.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer