ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Monday, February 8, 2016

ម៉ូតូបុកម៉ូតូ នៅផ្លូវជាតិលេខ៤ ស្លាប់០១ របួស០៣

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Monday, February 08, 2016

ម៉ូតូបុកម៉ូតូ នៅផ្លូវជាតិលេខ៤ ស្លាប់០១ របួស០៣.។ នៅវេលាម៉ោង៧.៥០នាទី យប់ថ្ងៃទី ០៧ កុម្ភ: ២០១៦ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ខាងលិចផ្លូវរទេះភ្លើង ជិត១០០ម៉ែត្រ រវាងម៉ូតូDuke ពណ៌សលាយខ្មៅ ផ្លាកលេខ ភ្នំពេញ ១FE.៦៤២១ ជាមួយម៉ូតូសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ ១AB.១១១៣ បណ្តាលអោយ មានមនុស្ស០១នាក់ស្លាប់ និងរបួសធ្ងន់ស្រាល០៣នាក់.។ តាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា : ម៉ូតូទាំងពីរគ្រឿង បើកបរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅ បញ្រ្ចាស់ទិសគ្នា ហើយសុទ្ធតែមានល្បឿន លឿនដូចគ្នា ពេលមកដល់ កន្លែងកើតហេតុ បានបុកគ្នាពេញទំហឹង. បណ្តាលអោយ មានមនុស្សរនួសនិងស្លាប់ ហើយកន្លែងនេះ ក៍បានឆក់យកជីវិត មនុស្ស០៣នាក់ កាលពីថ្ងៃមុនដែរ. មហាជននិយាយ តាមរបៀបជំនឿថា កន្លែងនេះហាក់ដូច ជាមានជើងកប.។ បន្ទាប់ពីកើតហេតុ ប៉ូលីសបានបញ្ជូន អ្នករបួសទៅកាន់ មន្ទីរពេទ្យ ចំណែកអ្នកស្លាប់ បានប្រគល់ជូន គ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីយ៍ រីឯម៉ូតូ ប៉ូលីសបានយកទៅរក្សាទុក នៅការិយាល័យ ប៉ូលីសចរាចរណ៍ក្រុងភ្នំពេញ.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer