ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Sunday, February 14, 2016

រួមគ្នាផ្តល់ឈាម. ផ្តល់ក្តីស្រឡាញ់

by Thoeurn Khmer  |  in សកម្មភាពយើង at  Sunday, February 14, 2016

រួមគ្នាផ្តល់ឈាម. ផ្តល់ក្តីស្រឡាញ់...!!! នៅព្រឹកថ្ងៃទី១៤ កុម្ភ: ២០១៦ វេលាម៉ោង៨.០០នាទី ក្នុងមន្ទីរពេទ្យព្រះអង្គដួង មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំការជួបជុំ អបអរថ្ងៃនៃក្តីស្រឡាញ់ ដោយមានការចូលរួម ឧបត្ថម្ភគាំទ្រ ពីក្រុមហ៊ុន និង សកលវិទ្យាល័យនានា រួមជាមួយវិទ្យុមហាជន ៩៥.៣០ អេស អឹម. ក្រោមប្រធានបទ ផ្តល់ឈាម ផ្តល់សេចក្តីស្រឡាញ់.។ អញ្ជើញចូលរួម ជាកិត្តិយសក្នុងពីនេះមាន ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល. ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ. ឯកឧត្តម គីម រិទ្ធី អនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា. លោកវេជ្ជ:បណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម. លោកជំទាវ ឡោក ខេង អ្នកតំណាងរាស្ត្រ.។ ហើយក៍មានការចូលរួមពី លោក លោកស្រី ជាមន្ត្រីរាជការ. លោកគ្រូអ្នកគ្រូ. សិស្សនិស្សិត. យុវជនសហភាព សហព័ន្ធយុវជនកម្ពុជា. យុវជនកាយរិទ្ធ. សមាគមម៉ូតូកង់បី. សិល្ប:ករ. សិល្ប:ការិនី. និងមហាជន បានចូលរួមយ៉ាងច្រើនកុះករ.។ ថ្លែងក្នុពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី ម៉ម. ប៊ុនហេង បានសំដែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់បងប្អូនទាំងអស់ ដែលបានយកថ្ងៃនៃក្តីស្រឡាញ់ មកចូលរួមបរិច្ចាកឈាម ដើម្បីជួយសង្រ្គោះជីវិត អ្នករងគ្រោះទូទៅ ក្នុងសកម្មភាពមនុស្សធម៌ ផ្តល់នូវក្តីស្រឡាញ់ ដោយមិនប្រកាន់និន្នាការ មិនរើសអើង វណ្ណ:ជាតិសាសន៍. ឯកឧត្តម បានសំណូមពរ អោយមហាជន ចូលរួមបរិច្ចាកឈាម ដោយស្ម័គចិត្ត អោយបានកាន់តែច្រើន ក្នុងគោលដៅ ជួយដល់ជនរួមជាតិ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម.។ ដើម្បីជាសក្ខីភាព នៅក្នុងពិធីនេះ ឯកឧត្តម ប៉ា សុជាតិវង្ស. ឯកឧត្តម គីម រិទ្ធី. បានបរិច្ចាកឈាម ក្នុងទឹកចិត្តសោមនស្សរីករាយ. ហើយជាបន្តរ កម្មវិធីនេះ និងបន្តរធ្វើរហូតដល់ម៉ោង៤.០០នាទី ថ្ងៃទី ១៤ កុម្ភ: ២០១៦នេះ.៕ វិទ្យុមហាជន.

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer