ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, February 2, 2016

ម្នាក់ស្លាប់នៅនឹងកន្លែង ម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Tuesday, February 02, 2016

ម្នាក់ស្លាប់នៅនឹងកន្លែង ម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ.។ យុវជនម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែកម្នាក់ទៀត ស្លាប់នៅពេលបញ្ជូន មកដល់មន្ទីរពេទ្យកាលម៉ែត្រ បន្ទាប់មានពីករណី គ្រោះថ្នាក់ចរាចរណ៍មួយ នៅលើផ្លូវជាតិលេខ៦ ក្រុមទី៨ ភូមិខ្នុរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ កាលពីព្រលប់ ម៉ោង ៧.៣០នាទី ថ្ងៃទី០១ កុម្ភ: ២០១៦ រវាងរថយន្តឈ្នួល១២កៅអី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AF.៩១៨៨ ជាមួយម៉ូតូMSX ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ ១CT.៣៨៧៦.។ តាមប្រភពដែលឃើញហេតុការណ៌ បានអោយដឹងថា : គេបានឃើញរថយន្ត និងម៉ូតូ បើកបរលើផ្លូវជាតិលេខ៦ ទិសដៅបញ្ច្រាស់គ្នា ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូ បានបើកចូលមក ចំណុចកណ្តាលទ្រូងផ្លូវ ក៍បានបុកជាមួយរថយន្ត ចំពីមុខពេញទំហឹង បណ្តាលអោយ បុើងម៉ូតូខ្ទាតមនុស្ស បោកទៅលើថ្នល់ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ហើយបានស្លាប់ ពេលដឹកមកដល់ មន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្ត ក្រោយកើតហេតុ បានគេចខ្លួនបាត់.។ ក្រោយពេលកើតហេតុ ប៉ូលីសបានចុះទៅ វាស់វែង ធ្វើកំណត់ហេតុ រួចបានប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅស្រុកពោធិរៀង ខេត្តព្រៃវែង ចំណែករថយន្ត និងម៉ូតូ បានយកទៅរក្សាទុក នៅការិយាល័យ ប៉ូលីសចរាចរណ៍ក្រុង.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer