ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, February 24, 2016

ឆ្លងចរន្តអគ្គីសនី ឆេះផ្ទះអស់០៣ខ្នង នៅខណ្ឌ ពោធិសែនជ័យ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Wednesday, February 24, 2016

ឆ្លងចរន្តអគ្គីសនី ឆេះផ្ទះអស់០៣ខ្នង នៅខណ្ឌ ពោធិសែនជ័យ.។ អគ្គីភ័យមួយ បានកើតឡើង កាលពីវេលាម៉ោង ១២.១៥នាទីយប់ ឆ្លងចូលថ្ងៃទី ២៥ កុម្ភ: ២០១៦ នៅខាងកើត វិទ្យាល័យជម្ពូវ័ន ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ បណ្តាលអោយផ្ទះ០៣ខ្នង ត្រូវឆេះទាំងស្រុង របួសមនុស្ស០៣នាក់ តែមិនមាន មនុស្សបាត់បង់ជីវិត នៅក្នុហេតុការណ៍នេះទេ.។ តាមប្រភពពីអ្នកជិតខាង បានអោយដឹងថា : នៅពេលម៉ោងខាងលើ ពេលគាត់សំរាន្តយ៉ាងស្កប់ស្កល់ ក៍ស្រាប់តែមានការ ភ្ញាក់ផ្អើលកើតឡើង ថាមានភ្លើងឆេះផ្ទះ ពួកគាត់ក្រោកឡើង ក៍ឃើញភ្លើងឆេះផ្ទះ អាមួយ ទិញ.លក់ អេតចាយ ពេញបន្ទុកទៅហើយ ទើបពួកគាត់ នាំគ្នាប្រមូលយក សំភារ:របស់របរ ចេញពីផ្ទះ ដើម្បីគេចចេញពីភ្លើង.។ ក្រុមពន្លត់អគ្គីភ័យ នគរបាលរាជធានី ភ្នំពេញ ក្រោយទទួលបានពត៌មាន ក៍បានបញ្ជូន រថយន្តទៅកាន់កន្លែងកើតហេតុ ហើយបានបាញ់ទឹកពន្លត់ និងបាញ់ការពារ លំនៅដ្ឋាន ដែលនៅជាប់កន្លែងកើតហេតុ ដោយមានការចូលរួម ពីរថយន្តពន្លត់ អគ្គីភ័យ.ង៧០. និង រថយន្តស្រាបៀរកម្ពុជា.។ ជាងមួយម៉ោង នៃការអន្តរាគមន៍ ពន្លត់អគ្គីភ័យនេះ មានរថយន្តពន្លត់ អគ្គីភ័យពីអង្គភាព នគរបាលចំនួន ១១គ្រឿង. រថយន្ត ង៧០ ចំនួន០៦គ្រឿង. រថយន្តស្រាបៀរ កម្ពុជាចំនួន០១គ្រឿង. សរុបរថយន្ត ចូលរួមមានចំនួន១៨គ្រឿង ប្រើប្រាស់ទឹកអស់២៦ជើង.។ មន្រ្តីជំនាញបានដាក់ការសង្ស័យថា អគ្គីភ័យនេះ កើតឡើង បណ្តាលមកពី ឆ្លងចរន្តអគ្គីសនី. ដោយឡែក សមត្ថកិច្ចមូលដ្ឋាន បាននិយាយថា លោកនឹងបន្តរស្រាវជ្រាវ ដើម្បីបញ្ជាក់ថា តើអគ្គីភ័យនេះ កើតឡើងដោយសារអ្វី ហើយកើតចេញពី ផ្ទះមួយណា អោយពិតប្រាកដ.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer