ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Saturday, February 27, 2016

បើករថយន្តប្រដេញគ្នា បុកអ្នកជិះម៉ូតូ បុើងដូចក្រដាស់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Saturday, February 27, 2016

បើករថយន្តប្រដេញគ្នា បុកអ្នកជិះម៉ូតូ បុើងដូចក្រដាស់.។ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីរថយន្តបុក បុើងចម្ងាយជិត២០ម៉ែត្រ ដែលករណីនេះ កើតឡើងកាលពី វេលាម៉ោង១០.៣០នាទីយប់ ថ្ងៃទី២៦ កុម្ភ: ២០១៦ នៅលើផ្លូវ៥៩៨ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រវាងរថយន្ត Prius ពណ៌ស ផ្លាកលេខភ្នំពេញ ២AA.៧៦៤០ ជាមួយម៉ូតូសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខកោះកុង ១A.១២៨៤.។ តាមប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា : មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូសេ ១២៥ តាមផ្លូវ៥៩៨ ទិសដៅពីត្បូងទៅជើង លុះមកដល់ កន្លែងកើតហេតុ ស្រាប់តែមានរថយន្ត Prius បើកប្រដេញគ្នា ជាមួយរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក មកពីទិសខាងត្បូង ក៍បុកម៉ូតូចំពីមុខ បណ្តាលអោយ បុរសអ្នកបើកម៉ូតូ បុើងហោះឆ្លងថ្នល់ ជិត២០ម៉ែត្រ ធ្លាក់បោកផ្ទប់និងដើមឈើ ស្លាប់យ៉ាងអណោចអធម៌. រីឯរថយន្ត Prius បានបើកអូសម៉ូតូទៅមុខ ជិត១០០ម៉ែត្រ ទៅបុកស្លាកយីហោ ផ្ទះពេទ្យទើបរថយន្ត អស់ល្បឿន. បន្ទាប់ពីកើតហេតុ មហាជនបានឃើញ បុរសម្នាក់ មានអាយឌី ជិះម៉ូតូ Sirius ផ្លាកលេខ Prees.០១១១ មកកាងរំដោះយក អ្នកម្ចាស់រថយន្ត Prius គេចខ្លួនបាត់.។ ក្រោយពេលកើតហេតុ ប៉ូលីសបានមកដល់ វាស់វែង ធ្វើកំណត់ហេតុ ហើយបានប្រគល់សព ជូនភរិយា យកទៅធ្វើបុណ្យ ចំណែករថយន្ត និងម៉ូតូ ត្រូវប៉ូលីស យកទៅទុកនៅ ការិយាល័យចរាចរណ៍ក្រុង ដើម្បីស្រាវជ្រាវ រកម្ចាស់រថយន្ត អោយចូលខ្លួន មកដោះស្រាយតាមច្បាប់.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer