ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, February 3, 2016

by Thoeurn Khmer  |  at  Wednesday, February 03, 2016

ម្ចាស់ចេញពីជប់លៀងហូបឆ្អែត អោយរថយន្តសុី បង្គោលភ្លើងម្តង..។ រថយន្ត Camry Hibride ពណ៌ស ផ្លាកលេខ ភ្នំពេញ ២U.៨៦៨៥ ដែលគេស្គាល់ថា ជារបស់អជីវករ លក់ខោអាវ នៅផ្សារអូឡាំពិក បានបុកបង្គោលភ្លើង នៅមុខសាលាបឋមសិក្សា ទឹកល្អក់ ខណ្ឌទួលគោក បណ្តាលអោយមាន មនុស្ស០២នាក់របួសធ្ងន់ និង០២នាក់ទៀត រងរបួសស្រាល. ដែលករណីនេះ កើតឡើងនៅម៉ោង១០.៤៥នាទីយប់ ថ្ងៃទី០២ កុម្ភ: ២០១៦..។ បើតាមការប្រាប់អោយដឹង ពីអ្នករបួសស្រាលថា : រូបគាត់និងម្ចាស់រថយន្ត បានទៅលេងផ្ទះម្តាយមីង ដែលមានកម្មវិធី ហូបចុកផឹកសុីផង លុះចប់កម្មវិធី ក៍ត្រឡប់មកវិញ បំណងទៅផ្ទះ ពេលធ្វើដំណើរ តាមផ្លូវលេខ២៥៣ មកដល់មុខសាលា បឋមសិក្សាទឹកល្អក់ ក៍បត់ឆ្វេងទៅតាមផ្លូវ ២០២ បានបុកដុំថ្មមួយដុំ បណ្តាលអោយ រថយន្តរេចង្កូត ទៅបុកបង្គោលភ្លើង នៅកែងផ្លូវ២៥៣និង២០២ បណ្តាលអោយមានមនុស្សរងរបួស ចំណែករថយន្ត រងការខូចខាតយ៉ាងដំណំ.។ ក្រោកើតហេតុ ប៉ូលីសបានចុះទៅ ពិនិត្យនិងធ្វើកំណត់ហេតុ រួចស្ទូចយករថយន្ត ទៅរក្សាទុក នៅការិយាល័យ ប៉ូលីសចរាចរណ៍ ក្រុងភ្នំពេញ ដើម្បីដោះស្រាយ.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer