ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, February 3, 2016

អគ្គីភ័យឆេះផ្ទះ នៅផ្លូវ៣៣០ ខាងក្រោយសារមន្ទីរ ទួលស្លែង

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Wednesday, February 03, 2016

អគ្គីភ័យឆេះផ្ទះ នៅផ្លូវ៣៣០ ខាងក្រោយសារមន្ទីរ ទួលស្លែង..។ ផ្ទះមួយខ្នង នៅផ្លូវលេខ៣៣០ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន បានឆេះអស់ ទាំងស្រុង កាលពីវេលាម៉ោង៣.៣០នាទីយប់ ឆ្លងចូលថ្ងៃទី ០៣ កុម្ភ: ២០១៦ ក្នុងពេលម្ចាស់ផ្ទះ ទៅកំពង់សោម.។ បើតាមប្រជាពលរដ្ឋ ដែលរស់នៅជិតខាង បានអោយដឹងថា : គាត់ពុំបានដឹងថា អគ្គីភ័យកើតឡើង មកពីមូលហេតុុអ្វីទេ តែនៅដឹង គឺអគ្គីភ័យឆេះ ពេញបន្ទុកទៅហើយ ទើបមានការភ្ញាក់ផ្អើល ក៍សុំការអន្តរាគមន៍ ពីរថយន្តពន្លត់ អគ្គីភ័យ..។ ក្នុងអន្តរាគមន៍ ពន្លត់អគ្គីភ័យនេះ បានប្រើពេលជិត មួយម៉ោង ដោយមានរថយន្ត ពន្លត់អគ្គីភ័យ ចំនួន០៥គ្រឿង. លទ្ធផលជាបឋម ផ្ទះ០១ខ្នង ទទឹង៤ម៉ត្រ បណ្តោយ៨ម៉ែត្រ ត្រូវឆេះអស់ រួមជាមួយ និងសំភារ:ក្នុងផ្ទះផងដែរ..។ តែបើតាមការសន្និដ្ឋាន ពីមន្រ្តីជំនាញ អគ្គីភ័យ បានសន្និដ្ឋាន ជាជំហានតំបូងថា : អគ្គីភ័យនេះ គឺអាចបណ្តាល មកពីឆ្លងចរន្ត អគ្គីសនី..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer