ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Sunday, February 7, 2016

បើកឆាកថ្ងៃចូលឆ្នាំចិន ៧គ្រួសារត្រូវរងគ្រោះ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Sunday, February 07, 2016

បើកឆាកថ្ងៃចូលឆ្នាំចិន ៧គ្រួសារត្រូវរងគ្រោះ.។ ថ្ងៃសែនចិនដំបូង អគ្គីភ័យបានលេបត្របាក់ រោងស្នាក់នៅរបស់កម្មករ ដែលស្នាក់នៅខាងក្រោយ មន្ទីរពេទ្យរុស្សី បណ្តាលអោយមាន ការភ្ញាក់ផ្អើល ដល់មហាជន និងកម្លាំងសមត្ថកិច្ច រត់ដាច់បាយដាច់ទឹក ទាំងកណ្តាលថ្ងៃ.។ ករណីនេះកើតឡើង កាលពីវេលាម៉ោង១១.៣៥នាទី ថ្ងៃទី០៧ កុម្ភ: ២០១៦ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ជាប់របងពេទ្យរុស្សី ផ្នែកខាងក្រោយ បណ្តាលអោយរោងស្នាក់នៅ របស់កម្មករ ចំនួន០៥ខ្នង ត្រូវឆេះទាំងស្រុង ក្នុងនោះមានចំនួន០៧ គ្រួសារត្រូវរងគ្រោះ.។ អគ្គីភ័យរលត់ទៅវិញ នៅម៉ោង១២.២០នាទី ក្រោមការអន្តរាគមន៍ ពីរថយន្តពន្លត់ អគ្គីភ័យ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន០៥រថយន្ត. រោងស្នាក់នៅដែលឆេះ មិនទាន់អាចប៉ាន់ស្មាន ពីតម្លៃបាននៅឡើយទេ. រីឯមូលហេតុគឺ បណ្តាលមកពី ការអុជធូបសែនឆ្នាំចិន.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer