ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Sunday, February 21, 2016

ស្រវឹងបើកទោចក្រយានយន្តបុករឺម៉កបែកមុខ‬

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Sunday, February 21, 2016

ស្រវឹងបើកទោចក្រយានយន្តបុករឺម៉កបែកមុខ‬ ភ្នំពេញ៖វេលាម៉ោង ១៦៖០៨នាទី ថ្ងៃទី ២១ កុម្ភះ ២០១៦ នៅលើ កំណាត់ផ្លូវ ១០៣ ភូមិ ទូលសង្កែ សង្កាត់ទូលសង្កែ ខ័ណឬស្សី បុរសម្នាក់ស្រវឹងស្រាជោគបើកទោចក្រយានយន្តរេពេញផ្លូវ ជ្រុល ទៅបុកទោចក្រយានយន្តសណ្តោងរឺម៉ក ដែលម្ចាស់កំពុងតែអង្គុយ ចាក់នំពុម្ពបណ្តាលឱ្យជាប់ក្បាលទោចក្រយានយន្តបង្ករនៅនឹងរឺម៉ក តែម្តង។ចំពោះករណីនេះមិនបណ្តាលឱ្យអ្នកណាម្នាក់រងរបួសទេគ្រាន់ តែខូចខាតទោចក្រយានយន្តផ្នែកខាងមុខ និងកំពប់ម្សៅអស់គ្មានសល់។ ក្រោយពេលកើតហេតុភាគីទាំងសងខាងសម្រួលគ្នានៅនឹងកន្លែងកើត ហេតុដោយម្ចាស់ទោចក្រយានយន្តសណ្តោងរឺម៉កលក់នំមិនបានទាម ទាសំណងអ្វីពីជនបង្ករឡើយ។

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer