ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, February 9, 2016

ឆេះរោងផឹកសុី នៅសង្កាត់ចោមចៅ ផ្លូវវ៉េងស្រេង

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Tuesday, February 09, 2016

ឆេះរោងផឹកសុី នៅសង្កាត់ចោមចៅ ផ្លូវវ៉េងស្រេង.។ ម៉ោង៥.៣០នាទី ល្ងាចថ្ងៃទី០៩ កុម្ភ: ២០១៦នេះ មានអគ្គីភ័យមួយ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ខាងលិចកាណាឌីយ៉ា ផ្លូវវ៉េងស្រេង បណ្តាលអោយរោង លក់ភេសជ្ជ: និងគ្រឿងក្លែម ចំនួន០២ឆេះទាំងស្រុង ប៉ុន្តែពុំមាន បង្ករអោយមានមនុស្ស រងរបួសឡើយ.។ តាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា : គេពុំបានដឹងច្បាស់ថា អគ្គីភ័យនេះ បណ្តាលមកពី មូលហេតុអ្វីទេ ព្រោះនៅពេល មានការភ្ញាក់ផ្អើល ស្រាប់តែមានការឆាបឆេះយ៉ាងខ្លាំង ហើយតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ រោងលក់ដូរចំនួន ០២ខ្នង រួមជាមួយគ្រឿងភេសជ្ជ: និង សំភារ:ផ្សេងៗ ត្រូវឆេះអស់គ្មានសល់.។ អគ្គីភ័យត្រូវរលត់ ក្រោមការអន្តរាគមន៍ ពីរថយន្តពន្លត់ អគ្គីភ័យចំនួន០២គ្រឿង រីឯតម្លៃនៃការ ខូចខាត មិនទាន់អាចវាយ តម្លៃបានទេ. ក្រុមមន្រ្តី បានសន្និដ្ឋានជាតំបូងថា : អគ្គីភ័យនេះ អាចបណ្តាលមកពី ខ្សែរចរន្តអគ្គីសនី រឺ ភ្លើងចង្រ្កានអាំងសាច់.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer