ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Friday, February 26, 2016

លុបមុខទាំងព្រឹក ផ្ទះ០៣ខ្នង ក្លាយជាចំណីអគ្គី

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Friday, February 26, 2016

លុបមុខទាំងព្រឹក ផ្ទះ០៣ខ្នង ក្លាយជាចំណីអគ្គី..។ ករណីនេះ កើតឡើងនៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២៦ កុម្ភ: ២០១៦ វេលាម៉ោង ៨.៣០នាទី បណ្តាលអោយផ្ទះ ចំនួន០៣ខ្នង ត្រូវរងការបំផ្លាញទាំងស្រុង ប៉ុន្តែមិនមាន មនុស្សរងរបួស រឺស្លាប់នៅក្នុង អគ្គីភ័យនេះទេ.។ តាមប្រភពពី កន្លែងកើតហេតុ បានអោយដឹងថា : អគ្គីភ័យនេះ បានឆេះចេញពីផ្ទះមួយ ដែលនៅកណ្តាល ហើយក៍បន្តរឆេះផ្ទះ ០២ខ្នងទៀត ដែលនៅសងខាង រយ:ពេលតែកន្លះម៉ោង ផ្ទះទាំង០៣ខ្នង ក្លាយជាចំណីអគ្គី អស់គ្នានសល់.។ សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា អគ្គីភ័យនេះ កើតឡើងដោយសារ ភ្លើងចង្រ្កាន ដែលកើតចេញ ពីការធ្វេសប្រហែស របស់បងប្អូន មហាជនយើង. អាជ្ញាធរ បានស្នើរសុំអោយ បងប្អូនមហាជន បង្កើនការប្រុងប្រយ័ត្ន ទាំងភ្លើងចង្រ្កាន ទាំងខ្សែរចរន្ត អគ្គីសនី ព្រោះពេលកើតមាន អគ្គីភ័យ កិច្ចអន្តរាគមន៍ មិនអាចទាន់ពេលទេ ដោយសារនៅតាម បណ្តាស្រុក ពុំមានរថយន្ត ពន្លត់អគ្គីភ័យនោះទេ.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer