ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Friday, February 26, 2016

ក្មេងសិស្សសាលា ឫស្សីកែវ ត្រូវរថយន្តដឹកដី បុកកិនស្លាប់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Friday, February 26, 2016

ក្មេងសិស្សសាលា ឫស្សីកែវ ត្រូវរថយន្តដឹកដី បុកកិនស្លាប់.។ គ្រោះថ្នាក់ចរាចរណ៍ គួរអោយតក់ស្លុតមួយ បានឆក់យកជីវិត ក្មេងសិស្សសាលា០២នាក់ រីឯអ្នកបើកម៉ូតូ រងរបួសស្រាល. ដែលករណីនេះ កើតឡើងកាលពីម៉ោង ២.៣០នាទីរសៀល ថ្ងៃទី២៦ កុម្ភ: ២០១៦ នៅលើផ្លូវលំ ( មុខដីឧកញ៉ា ឌី ប៉ូ ) ក្នុងសង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ. ម៉ូតូរងគ្រោះ សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ ១L.០២៩០ រីឯរថយន្តដឹកដី ម៉ាកHyundai ផ្លាកលេខភ្នំពេញ ៣D.៣៤៣២.។ តាមពត៌មានពី កន្លែងកើតហេតុ បានអោយដឹងថា : មុនពេលកើតហេតុ គេបានឃើញម៉ូតូ អ្នកជិះមានគ្នា ០៣នាក់ ដោយមានបុរសម្នាក់ ជាអ្នកឌុប បើកមកតាមផ្លូវលំ ទិសដៅពីជើងទៅត្បូង លុះមកដល់ ចំណុចផ្លូវខ្វែងជាបួន ម៉ូតូបានជិះឆ្លងផ្លូវ ក៍ត្រូវរថយន្តដឹកដី បុកចំពេញទំហឹង បណ្តាលអោយ ខ្ទាតអ្នកបើកម៉ូតូ ចេញមកខាង រងរបួសស្រាល ចំណែកម៉ូតូ និងសិស្ស០២នាក់ ត្រូវរថយន្តកិនពីលើ អូសទៅមុខ ជិត២០ម៉ែត្រ បណ្តាលអោយ កូនសិស្ស ទាំងពីរនាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង. រីឯអ្នកបើករថយន្ត បានបើកទ្វារ រត់គេចខ្លួនបាត់.។ ក្រោយពេលកើតហេតុ ប៉ូលីសបានចុះទៅពិនិត្យ និងធ្វើកំណត់ហេតុ រួចប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីយ៍. ចំណែករថយន្ត និងម៉ូតូ ត្រូវបានយកទៅរក្សាទុក នៅការិយាល័យ ប៉ូលីសចរាចរណ៍ក្រុង ដើម្បីដោះស្រាយតាមច្បាប់.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer