ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, March 1, 2016

កំពូលអ្នកផឹក ស្រវឹងហើយបើកបរ រថយន្តទៀត

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Tuesday, March 01, 2016

កំពូលអ្នកផឹក ស្រវឹងហើយបើកបរ រថយន្តទៀត..! រាត្រីថ្ងៃទី ២៩កុម្ភ:២០១៦ វេលាម៉ោង១១.៤០នាទី នៅកន្លែងត្រួតពិនិត្យ របស់់កម្លាំងចំរុះ ក្នុងទឹកដីខណ្ឌ ៧មករា ចំណុចអាគារ១៣ជាន់ កម្លាំងចំរុះបានត្រួតពិនិត្យ រឹតបន្តឹងច្បាប់ចរាចរណ៍ ផាកពិន័យ អ្នកបើកបររថយន្ត ដែលមានជាតិស្រវឹង. មិនពាក់ខ្សែរក្រវ៉ាត់ សុវត្ថិភាព. អ្នកបើកម៉ូតូគ្មានមួក សុវត្ថិភាព.។ តែអ្វីដែលធ្វើអោយ កម្លាំងចំរុះភ្ញាក់ផ្អើលគឺ បុរសជនជាតិចិន ដែលជិះរថយន្ត Tundra ពណ៌ស ផ្លាកលេខភ្នំពេញ ២A.៩៨៦៦ ដែលបើកបរទាំងស្រវឹង ពេលកម្លាំងចំរុះ ហៅចុះមក អោយផ្លុំវាស់ជាតិអាកុល ទើបមានការភ្ញាក់ផ្អើល ព្រោះកំរិតជាតិអាកុល ឡើងខ្ពស់រហូតដល់ ១.៨៥ ក្នុង១លីត្រខ្យល់ ដែលជាកំរិតខ្ពស់ មិនធ្លាប់មានពីមុនមក.។ សមត្ថកិច្ចបាន សំណូមពរ ដល់បងប្អូនមហាជន សូមមេត្តាចូលរួម គោរពច្បាប់. ពាក់មួក. ដាក់ខ្សែរក្រវ៉ាត់ សុវត្ថិភាព. កុំបើកបរនៅពេល មានជាតិស្រវឹងក្នុងខ្លួន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និង ជៀសផុតពីការផាកពិន័យ ដែលវានាំអោយខាតបង់ ថវីការ ប៉ះពាល់ដល់ ជីវភាពប្រចាំថ្ងៃ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer