ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Friday, March 11, 2016

ផ្ទុះម៉ាសុីនផលិតចានស្នោរ និង ប្រអប់ដាក់បាយ ឆេះអស់អាគារ រោងចក្រមួយ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Friday, March 11, 2016

ផ្ទុះម៉ាសុីនផលិតចានស្នោរ និង ប្រអប់ដាក់បាយ ឆេះអស់អាគារ រោងចក្រមួយ..។ នៅវេលាម៉ោង៣.២៧នាទី រសៀលថ្ងៃទី ១០ មិនា ២០១៦ មានអគ្គីភ័យមួយ បានឆាបឆេះរោងចក្រ ផលិតចានស្នោរ និងប្រអប់ដាក់បាយ ស្ថិតនៅភូមិ កន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ បណ្តាលអោយអាគាររោងចក្រ និងសំភារ:មួយចំនួន ត្រូវឆេះអស់ស្ទើរគ្នានសល់.។ បើតាមប្រភពពីកម្មករ បានអោយដឹងថា : មុនពេលកើតហេតុ ពួកគេបានធ្វើការងារ ជាធម្មតា លុះក្រោយមក មានម៉ាសុីនផលិតចានមួយគ្រឿង បានឡើងកំដៅ ហើយឆ្លងចរន្ត ផ្ទុះចេញជាអណ្តាតភ្លើង បណ្តាលអោយ កម្មករទាំងអស់ នាំគ្នារត់ចេញ ពីអាគាររោងចក្រ. ដោយសារសំភារ: ក្នុងរោងចក្រ សុទ្ធតែរបស់ដែលងាយ ឆាបឆេះ រយ:ពេលប្រហែល ១០នាទីប៉ុណ្ណោះ អាគាររោងចក្រ គ្របទៅដោយអណ្តាតភ្លើង.។ ក្រោយទទួលបានពត៌មាន កម្លាំងគ្រប់ផ្នែក រួមជាមួយរថយន្ត ពន្លត់អគ្គីភ័យ ពីអង្គភាព ង៧០. រថយន្តស្នងការ នគរបាលក្រុងភ្នំពេញ. រថយន្តស្រាបៀរកម្ពុជា. បានទៅដល់ជាបន្តរបន្ទាប់ ធ្វើអន្តរាគមន៍ បាញ់ទឹកពន្លត់ និងបាញ់ការពារ កុំអោយអគ្គីភ័យ ឆេះរាលដាល ទៅផ្ទះមហាជន និង រោងចក្រដ៍ទៃទៀត ដែលនៅក្បែរនោះ.។ ក្រោមការតស៊ូ អន្តរាគមន៍ ពីក្រុមពន្លត់អគ្គីភ័យ បានប្រើពេលជិត០៣ម៉ោង ទើបអគ្គីភ័យរលត់ ដោយក្នុងកិច្ច អន្តរាគមន៍នេះ បានប្រើរថយន្តសរុប ចំនួន៤៦គ្រឿង ប្រើប្រាស់ទឹកអស់ជាច្រើនរថយន្ត. ជាលទ្ធផលបឋម អាគាររោងចក្រ និងសំភារ:មួយចំនួន ត្រូវខូចខាតទាំងស្រុង ប៉ុន្តែពុំមានកម្មករ ស្លាប់រឺរបួសឡើយ. មានតែកម្លាំង កងពន្លត់អគ្គីភ័យ ០១នាក់ប៉ុណ្ណោះ ដែលរងរបួស ដោយមុតអំបែងដប ក្នុងពេលប្រតិ្តបត្តិការ ពន្លត់អគ្គីភ័យនេះ.។ ដោយទឹកចិត្ត អាណិតស្រឡាញ់ មានមហាជន អ្នកស្តាប់វិទ្យុមហាជន ៩៥.៣០FM មានចិត្តសប្បុរស បានឧបត្ថម្ភ បា្រក់ចំនួន ៤០មុឺនរៀល ដល់មន្ត្រីដែលរងគ្រោះ សំរាប់ចំណាយ លើការព្យាបាលរបួស..៕( រូបភាពពី Fresh News + អង្គភាព ពន្លត់អគ្គីភ័យក្រុង )

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer