ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, March 15, 2016

អគ្គីភ័យ ឆេះហាងលក់ខោអាវ ឌីយ៉ាម៉ង់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Tuesday, March 15, 2016

អគ្គីភ័យ ឆេះហាងលក់ខោអាវ ឌីយ៉ាម៉ង់...។ រំលងអាធ្រាត ឆ្លងចូលថ្ងៃទី១៥ មិនា ២០១៦ វេលាម៉ោង ៣.៣០នាទី ករណីអគ្គីភ័យមួយ បានកើតឡើង នៅផ្ទះលក់ខោអាវ យីហោ ឌីយ៉ាម៉ង់ ផ្ទះលេខ៤២ ផ្លូវលេខ១៣៦ ស្ថិតនៅសង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ បណ្តាលអោយ មានការភ្ញាក់ផ្អើលទាំងយប់.។ បើតាមប្រភពពី អ្នករស់នៅជិតខាង បានអោយដឹងថា : គាត់មិនបានដឹងថា អគ្គីភ័យនេះ កើតឡើងដោយសារអ្វីទេ តែនៅពេលនោះ ពួកគាត់បានលឺ សម្លេងស្រែកហៅអោយជួយ លុះពេលនាំគ្នាទៅមើល ស្រាប់តែឃើញមានផ្សែង ហុយចេញពីក្នុងផ្ទះ ហើយមានមនុស្សប្រុសស្រី កំពុងស្រែកហៅអោយជួយ. នៅពេលនោះក៍មានអ្នកខ្លះ ជញ្ជូនឥវ៉ាន់រត់ ឯខ្លះទៀត បានទៅជួយ មនុស្សដែលជាប់ ក្នុងផ្ទះកើតហេតុ ប៉ុន្តែមិនអាចជួយបាន ព្រោះជាប់សោរ. ដោយម្ចាស់ហាង បានចាក់សោរពីក្រៅ.។ កម្លាំងប៉ូលីស និងកងពន្លត់អគ្គីភ័យ បានមកដល់ ហើយក៍សំរេចចិត្ត វាយផ្តាច់សោរ ដើម្បីសង្រ្គោះមនុស្ស ក្រោយពេលវាយសោររួច គេបានសង្រ្គោះ មនុស្សប្រុសស្រី ចំនួន០៨នាក់ ចេញពីគ្រោះថ្នាក់ កម្លាំងអន្តរាគមន៍ បានបាញ់ទឹកពន្លត់ ដោយប្រើពេលជិត០៣ម៉ោង ទើបអគ្គីភ័យរលត់. ដោយរថយន្តអគ្គីភ័យ ចំនួន០៧គ្រឿង ប្រើប្រាស់ទឹកអស់១៦ជើង.។ លទ្ធផលជាបឋម ខោអាវ របស់ផ្សេងៗ និង សំភារ:មួយចំនួន ត្រូវឆេះខូចខាត ប្រហែល៦០% បើតាមការប៉ាន់ស្មាន វាមានតម្លៃរាប់មុឺនដុល្លារ. មន្រ្តីជំនាញ បានសន្និដ្ឋានថា អគ្គីភ័យនេះ អាចបណ្តាលមកពី ឆ្លងចរន្តអគ្គីសនី.. មន្ត្រីសមត្ថកិច្ច បានសំណូមពរ ដល់ម្ចាស់ហាង មិនគួរអោយមនុស្ស ដេកនៅក្នុងផ្ទះ ហើយចាក់សោរពីក្រៅ ព្រោះវាអាចនាំ អោយមានគ្រោះថ្នាក់ ដល់ជីវិត បើសិនជាកិច្ចការ ជួយសង្រ្គោះមានភាពយឺតយ៉ាវ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer