ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, March 30, 2016

គ្រោះថ្នាក់ចរាចរណ៍ លើស្ពានអ្នកលឿង ស្លាប់០៣នាក់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Wednesday, March 30, 2016

គ្រោះថ្នាក់ចរាចរណ៍ លើស្ពានអ្នកលឿង ស្លាប់០៣នាក់.។ អ្នកជិះម៉ូតូ ០៣នាក់ឪពុកកូន បានបាត់បង់ជីវិតភ្លាមៗ នៅក្នុងគ្រោះថ្នាក់ ចរាចរណ៍ ដ៍គួរអោយតក់ស្លុតមួយ លើស្ពានអ្នកលឿង ត្រើយខាងលិច កាលពីវេលាម៉ោង៥.១០នាទី ល្ងាចថ្ងៃទី ២០មិនា២០១៦ ក្នុងស្រុកលើកដែក ខេត្តកណ្តាល រវាងរថយន្តToyota Sienna ពណ៍ខ្មៅ ផ្លាកលេខភ្នំពេញ ២.... ១១១៩(មិនច្បាស់អក្សរអ្វី) ជាមួយម៉ូតូសេ១២៥ ឆ្នាំ២០១៦ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១FN.៩៧០៧.។ ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា : រថយន្ត Sienna បើកឡើងស្ពាន ពីត្រើយខាងកើត មកត្រើយខាងលិច លុះមកដល់ជិតផុតស្ពាន បានបុក ប៉ះជាមួយរថយន្តមួយគ្រឿង ហើយបានបោកមកត្រូវ អ្នកជិះម៉ូតូ ក្នុងទិសដៅបញ្ច្រស់ បណ្តាលអ្នកជិះម៉ូតូ ចំនួន០៣នាក់ មានឪពុក.កូនប្រុសនិង កូនស្រី ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ. ចំណែកអ្នកបើកបរ រថយន្តបង្ករ រត់គេចខ្លួនបាត់.។ ក្រោយពេលកើតហេតុ មន្ត្រីប៉ូលីសស្រុកលើកដែក បានចុះទៅត្រួតពិនិត្យ ធ្វើកំណត់ហេតុ រួចបានដឹកសព មកតម្កល់ទុក រង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ ចំណែករថយន្តនិងម៉ូតូ យកទៅរក្សារទុក នៅការិយាល័យ ប៉ូលីសចរាចរណ៍ ស្រុកលើកដែក ដើម្បីដោះស្រាយ..៕ ប្រភព : មហាជនអ្នកស្តាប់...

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer