ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Friday, March 18, 2016

អគ្គីភ័យ ឆេះយានដ្ឋាន ជួសជុលរថយន្ត

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Friday, March 18, 2016

អគ្គីភ័យ ឆេះយានដ្ឋាន ជួសជុលរថយន្ត..។ វេលាម៉ោង៣.១០នាទី រសៀលថ្ងៃទី១៨ មិនា ២០១៦ អគ្គីភ័យមួយបានឆាបឆេះ យានដ្ឋានជួសជុលរថយន្ត មួយកន្លែង នៅផ្លូវ២១០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បណ្តាលអោយខូចខាត រថយន្ត Camry ០១គ្រឿង និង សំភារ:មួយចំនួន.។ តាមប្រភពពីម្ចាស់យានដ្ឋាន បានអោយដឹងថា : អគ្គីភ័យនេះ កើតឡើងមកពី ក្រុមជាងផ្សារតោន និង បាញ់ថ្នាំរថយន្ត ដោយក្នុងពេលបាញ់ថ្នាំ និង ផ្សារ ធ្វើអោយផ្កាភ្លើង ខ្ទាតទៅប៉ះសាំងក្រអូប ទើបបណ្តាលអោយ កើតទៅជាអគ្គីភ័យ.។ ក្រោយកិច្ចអន្តរាគមន៍ ពីក្រុមរថយន្ត ពន្លត់អគ្គីភ័យ របស់ស្នងការ នគរបាលរាជធានី ដោយប្រើពេល៣០នាទី អគ្គីភ័យបានរលត់ ប្រើរថយន្តពន្លត់ អគ្គីភ័យចំនួន០៧គ្រឿង ប្រើប្រាស់ទឹក អស់០៦រថយន្ត ក្នុងករណីនេះ ពុំមានមនុស្ស រងគ្រោះថ្នាក់ទេ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer