ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Sunday, March 20, 2016

បឹងទន្លេសាប នៅតែរងគ្រោះ ព្រោះតែពួកល្មើសច្បាប់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Sunday, March 20, 2016

បឹងទន្លេសាប នៅតែរងគ្រោះ ព្រោះតែពួកល្មើសច្បាប់.។ បឹងទន្លេសាប ជាប្រភពត្រីទឹកសាប ដ៍ធំនៅតំបន់ អាសុីអាគ្នេយ៍ តែរយ:ប៉ុន្មានឆ្នាំ ចុងក្រោយនេះ ផលត្រី កាន់តែធ្លាក់ចុះ ដោយសារតែមាន ក្រុមមនុស្សមានអំណាច ពួកអ្នកមានលុយ បានកាប់ទន្រ្ទាន ព្រៃរនាមមាត់បឹង ដែលជាជំរកត្រីពងកូន ការឃុបឃិត ពីមន្ត្រីមួយចំនួន អោយពួកអន្តោប្រវេសន៍ វៀតណាម និង អ្នកនេសាទខ្មែរខ្លះ ប្រព្រឹត្តបទល្មើសនេសាទ ប្រើឧបករណ៍នេសាទខុសច្បាប់ ដូចជា : ចិញ្ចឹមត្រីឆ្តោរ. អួនស្បៃមុង. ឈីប. ណរ៉ាវ. យុាំងកាវ. ដែលជាឧបករណ៍ ត្រូវបានច្បាប់ហាមឃាត់. ហើយរាល់ការប្រព្រឹត្ត បទល្មើសនេសាទនេះ សុទ្ធតែមានការ ឃុបឃិតជាប្រព័ន្ធ ពិសេសមន្រ្តី រដ្ឋបាលជលផលតែម្តង..។ ឆ្នាំនេះដោយសារទឹកតូច បឹងទន្លេសាប ក៍មិនសូវមានត្រី ប៉ុន្តែបទល្មើសនេសាទ នៅតែមានចំនួនច្រើន ទឹកបឹងឡើងល្អក់ ស្ទើរតែខាប់ ដោយសារតែ ពួកប្រព្រឹត្តបទល្មើស សូម្បីខ្ចៅ.គ្រុំ. លៀស. ក៍មិនអាចគេចរួច ពីការបំផ្លាញ ដោយការប្រើ ឧបករណ៍នេសាទខុសច្បាប់ មកដល់ពេលនេះ បឹងទន្លេសាប ស្ទើរតែរកត្រីហូបមិនបានផង.។ អ្វីដែលគួរអោយ ចុកចាប់នោះគឺ កម្ពុជា ជាប្រទេស ដែលសំបូរត្រី តែមកដល់សព្វថ្ងៃ យើងបែរជានាំត្រី ពីប្រទេសជិតខាង ក្នុង១ថ្ងៃមានចំនួនពី ៨០ទៅ១២០តោន ហើយប្រទេសដែល នាំត្រីចូលមក កម្ពុជា គឺជាប្រទេស ដែលគ្មានបឹងទឹកសាប សំបូរត្រី ដូចកម្ពុជាទេ ៩០ភាគរយ នៃត្រីដែលលក់លើទីផ្សារ គឺជាត្រីចិញ្ចឹម ដែលនាំចូលពី វៀតណាម.។ ក្នុងរូបភាពនេះ គឺជាទូកនេសាទ ជនអន្តោប្រវេសន៍ វៀតណាម កំពុងនេសាទ ដោយប្រើឧបករណ៍ យុាំងកាវ ជាឧបករណ៍ ដែលច្បាប់ហាមឃាត់ តែវាបែរជា ដំណើរការយ៉ាងរលូន មិនមានមន្ត្រី រឺ សមត្ថកិច្ចជំនាញ ចុះទៅហាមឃាត់ឡើយ. ដែលបទល្មើសនេះ កើតឡើងកាលពី ថ្ងៃទី១៨.៣.២០១៦ នៅចំណុច កំពង់អូរកោះក្អែរ ភូមិអូរកោះក្អែរ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង.។ ក្នុងករណីនេះ អ្នកយកពត៌មានយើង បានទូរស័ព្ទ ទៅសុំការបំភ្លឺ ពីលោក ពុំ សុខផល សង្កាត់ជលផល តែពុំអាចទាក់ទងបាន. ចំណែកលោក សោម ភារុណ នាយខណ្ឌ រដ្ឋបាលជលផល កំពង់ឆ្នាំង ទូរស័ព្ទចូល ប៉ុន្តែមិនមាន អ្នកទទួល.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer