ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Thursday, March 24, 2016

លុបមុខទាំងព្រឹក. អគ្គីភ័យឆេះផ្ទះ លក់គ្រឿងរថយន្ត

by Thoeurn Khmer  |  at  Thursday, March 24, 2016

លុបមុខទាំងព្រឹក. អគ្គីភ័យឆេះផ្ទះ លក់គ្រឿងរថយន្ត.។ អគ្គីភ័យមួយ បានឆាបឆេះ ផ្ទះឡូត៍លេខ៤០ លក់គ្រឿងបន្លាស់ និង គ្រឿងតុបតែងរថយន្ត នៅផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ. កាលពីវេលាម៉ោង ៥.១៥នាទី ព្រឹកថ្ងៃទី២៥ មិនា ២០១៦ បណ្តាលអោយខូចខាត សំភារ:ទាំងស្រុង ប៉ុន្តែក្នុងហេតុការណ៍នេះ ពុំមានមនុស្ស រងគ្រោះថ្នាក់នោះទេ.។ បើតាមប្រភព នៅកន្លែងកើតហេតុ បានអោយដឹងថា : មុនពេលកើតអគ្គីភ័យ មានអ្នកក្រោកហាត់ប្រាណ ក៍បានឃើញផ្សែង ហុយចេញពីផ្ទះកើតហេតុ បង្ករអោយមាន ការភ្ញាក់ផ្អើល ពីអ្នកជិតខាង បន្ទាប់មកក៍ចេញជា អណ្តាតភ្លើង ទើបទូរស័ព្ទទៅសុំ កិច្ចអន្តរាគមន៍ ពីអាជ្ញាធរ.។ ទទួលបានពត៌មាន កម្លាំងសមត្ថកិច្ចមូលដ្ឋាន និង ក្រុមរថយន្តពន្លត់អគ្គីភ័យ បានទៅដល់ទីតាំងកើតហេតុ ហើយបានអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លាមៗ. អស់រយ:ពេលជិតមួយម៉ោង អគ្គីភ័យបានរលត់ ដោយប្រើប្រាស់ទឹក អស់ចំនួន០៥រថយន្ត ( រថយន្តមកអន្តរាគមន៍ ចំនួន០៩គ្រឿង).។ សមត្ថកិច្ចនិងក្រុមជំនាញ ពន្លត់អគ្គីភ័យ បានដាក់ការ សង្ស័យថា : អគ្គីភ័យនេះ អាចបណ្តាលមកពី ឆ្លងចរន្តអគ្គីសនី..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer