ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Friday, March 25, 2016

គ្រោះថ្នាក់ដ៍គួរអោយរន្ធត់ នៅស្រុកមោងឫស្សី

by Unknown  |  in ព័ត៌មានថ្មីៗ at  Friday, March 25, 2016

គ្រោះថ្នាក់ដ៍គួរអោយរន្ធត់ នៅស្រុកមោងឫស្សី.។ មានគ្រោះថ្នាក់គួរអោយស្លុតចិត្តមួយ តាមបណ្តោយផ្លូវ ជាតិលេខ៥ កាលពីវេលាម៉ោង ១២.២០នាទី ថ្ងៃទី២៥ មិនា ២០១៦ ស្ថិតនៅក្នុងភូមិ ចក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង រវាងរថយន្ត Hyundai ពណ៌ស ផ្លាកលេខភ្នំពេញ ៣c.៥៤៧៥ ជាមួយរថយន្តទួរីស ១២កៅអី ពណ៌ស្លែ ផ្លាកលេខភ្នំពេញ ២AD.៥០៧៣ បណ្តាលអោយមាន មនុស្សរងរបួស១៤នាក់ (របួសធ្ងន់០៤នាក់) តែពុំមាន មនុស្សបាត់បង់ជីវិតទេ.។ តាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា : គេបានឃើញរថយន្ត Hyundai បើកបរតាមផ្លូវជាតិ លេខ៥ ពីទិសខាងកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៍បានបុកជាមួយ រថយន្តទួរីស១២កៅអី ចំពីមុខពេញទំហឹង បណ្តាលអោយ ខូចខាតស្ទើរមើលមិនយល់.។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយ បញ្ជូនអ្នករបួស ទៅកាន់មន្ទីរពេទ្យ បង្អែកស្រុក ដើម្បីសង្រ្គោះបន្ទាន់ ចំណែករថយន្តទាំង ០២គ្រឿង យកទៅទុក នៅការិយាល័យ ចរាចរណ៍ស្រុក មោងឫស្សី ដើម្បីដោះស្រាយ.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer