ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, March 22, 2016

មន្ត្រីសាលាខណ្ឌមានជ័យ ត្រូវរថយន្តកិនស្លាប់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Tuesday, March 22, 2016

មន្ត្រីសាលាខណ្ឌមានជ័យ ត្រូវរថយន្តកិនស្លាប់..។ មន្ត្រីសាលាខណ្ឌមានជ័យម្នាក់ បានត្រូវរថយន្តដឹកដី កិនបែកក្បាលស្លាប់ភ្លាមៗ នៅក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ៤.១៥នាទី ថ្ងៃទី២២ មិនា ២០១៦. ករណីនេះកើតឡើង រវាងរថយន្តបែនដឹកដី ក្បាលពណ៌ខៀវ ពាក់ផ្លាកលេខ តាកែវ ៣A.១៤២២ ជាមួយម៉ូតូស្មាស់ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១CL.៨៤៤៣ ចំណែកភរិយា រងរបួសស្រាល.។ បើតាមអ្នកឃើញហេតុការណ៌ បានអោយដឹងថា : គាត់បានឃើញម៉ូតូ និងរថយន្ត ធ្វើដំណើរស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុ រថយន្តបានប៉ះជាមួយម៉ូតូ បណ្តាលអោយ បុរសអ្នកបើកម៉ូតូ បោកចូលក្រោមរថយន្ត ហើយត្រូវរថយន្ត កិនបែកក្បាលស្លាប់ ចំណែកភរិយា រងរបួសស្រាល.។ ក្រោយពេលកើតហេតុ ប៉ូលីសបានធ្វើកំណត់ហេតុ ហើយប្រគល់សព ជូនគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីយ៍ ចំណែករថយន្តនិងម៉ូតូ ប៉ូលីសបានយកទៅ រក្សារទុកនៅការិយាល័យ ចរាចរណ៍ក្រុង ដើម្បីដោះស្រាយតាមច្បាប់..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer