ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Friday, March 4, 2016

ដោយសារអ្នកបានផ្តល់ឈាមទើបកូនរបស់ខ្ញុំមានអ្នកម្តាយដូចគេដែរ

by Thoeurn Khmer  |  in សកម្មភាពយើង at  Friday, March 04, 2016

ដោយសារអ្នកបានផ្តល់ឈាមទើបកូនរបស់ខ្ញុំមានអ្នកម្តាយដូចគេដែរជាប្រធានបទសំរាប់ការបរិច្ចាកឈាមថ្ងៃនេះនៅមន្ទីពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ហើយវាជាលើកទី៣ដែរដែលមន្ទីពេទ្យ របស់ឯកជនមួយនេះបានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ នៅក្នុងសកម្មភាពបរិច្ចាកឈាមថ្ងៃនេះ ដោយមានការរៀបចំឡើងរវាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមជាមួួយមន្ទីពេទ្យមួយនេះ​​​ ទាក់ទិនទៅនឹងមូលហេតុដែលបណ្តាលអោយមានការរៀបចំពិធីនេះឡើងដើម្បីអោយយុវជនព្រមជាមួយមហាជនទាំងអស់ចូលរួមចំណែកក្នុងការបរិច្ចាកឈាមជួយទៅដល់ស្រ្តីដែលសំរាលបុត្រនៅមន្ទីពេទ្យ ហើយកំពុងតែត្រូវការឈាមដើម្បីសង្គ្រោះអាយុជីវិតពួកគេ។ ជាការពិតណាស់ស្រ្តីគឺជាអ្នកដែលងាយរងគ្រោះជាងគេ ជាពិសេសនៅពេលឆ្លងទន្លេរ។ ហើយក្នុងនាមយើងជាយុវជនទាំងអស់សូមចូលរួមបរិច្ចាកឈាមអោយបានគ្រប់ៗគ្នា។

Add caption

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer