ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Friday, March 25, 2016

ជិះម៉ូតូលឿន បុកទួលដួល បោកក្បាលស្លាប់ នៅទួលពង្រ

by Thoeurn Khmer  |  at  Friday, March 25, 2016

ជិះម៉ូតូលឿន បុកទួលដួល បោកក្បាលស្លាប់ នៅទួលពង្រ.។ ករណីនេះ កើតឡើងនៅវេលា ម៉ោង១២.១០នាទីយប់ ឆ្លងចូលថ្ងៃទី២៦ មិនា ២០១៦ ត្រង់ចំណុចផ្លូវចូល សួនឧស្សាហកម្មវឌ្ឍន: ក្នុងភូមិ ទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ បណ្តាលអោយ បុរសម្នាក់ស្លាប់ ភ្លាមៗនៅនឹងកន្លែង.។ ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា : គេបានឃើញបុរសរងគ្រោះ ជិះម៉ូតូយ៉ាងលឿន លើបណ្តោយផ្លូវចោមចៅ (វ៉េងស្រេង) លុះមកដល់ផ្លូវ ចូលទៅសួនឧស្សាហកម្ម វឌ្ឍន: ក៍បានបុកជាមួយ ទួលតូចមួយនៅលើផ្លូវ បណ្តាលអោយដួល ហើយបុរសរងគ្រោះ បោកក្បាលលើថ្នល់ ស្លាប់ភ្លាមៗ នៅនឹកន្លែងកើតហេតុ.។ ក្រោយពេលកើតហេតុ ប៉ូលីសមូលដ្ឋាន បានទៅដល់ ធ្វើកំណត់ហេតុ រួចដឹកសព យកទៅតម្កល់ទុក នៅវត្តសំបួរមាស រង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ ចំណែកម៉ូតូជនរងគ្រោះ យកទៅរក្សាទុក នៅអធិការខណ្ឌ ពោធិសែនជ័យ.។ ម៉ូតូជនរងគ្រោះ ប្រភេទសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១FQ.៧៩៧៤..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer