ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Sunday, March 20, 2016

ចេញពីម៉ុងឌីយ៉ាល់ ព្រលះរបាំងថ្មចែកផ្លូវ អស់០៦កង់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Sunday, March 20, 2016

ចេញពីម៉ុងឌីយ៉ាល់ ព្រលះរបាំងថ្មចែកផ្លូវ អស់០៦កង់.។ រថយន្ត Land cruiser ពណ៌ស្លែ ផ្លាកលេខ ភ្នំពេញ ២L.៣៨៣៦ ចេញពីសុីការ នៅម៉ុងឌីយ៉ាល់ បានបុកបំផ្លាញ របាំងថ្មចែកផ្លូវ បាក់អស់០៦កង់ ដែលករណីនេះ កើតឡើងកាលពី វេលាម៉ោង៩.៤៥នាទី យប់ថ្ងៃទី១៩ មិនា ២០១៦ ត្រង់ភ្លើងសញ្ញា ចរាចរណ៍ផ្សារដើមគរ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក.។ តាមប្រភពអ្នកឃើញហេតុការណ៍ បានអោយដឹងថា : គេបានឃើញរថយន្ត Land cruiser បើកចេញពី ម៉ុងឌីយ៉ាល់ តាមផ្លូវម៉ៅសេទុង ពីទិសខាងជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុច ភ្លើងសញ្ញាចរាចរណ៍ ផ្សារដើមគរ ក៍បានបុករបាំងថ្ម ពេញទំហឹង បណ្តាលអោយរថយន្ត ដាច់កង់មុខខាងឆ្វេង ទៅមុខលែងរួច. បន្ទាប់ពីកើតហេតុ គេបានឃើញ បុរសអ្នកបើកបរ ចេញពីរថយន្ត ក្នុងស្ថានភាពស្រវឹង បានគេចខ្លួន ជាមួយស្ត្រីម្នាក់ បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុ. នៅក្នុងរថយន្ត មានអាវប៉ូលីស និងសក្តិ ដែលបញ្ជាក់ថា ជាមន្ត្រីប៉ូលីស ថ្នាក់វរសេនីយ៍ឯក.( សក្តិ៥ ).។ ក្រោយពេលគេចខ្លួន ជនបង្ករបានអោយ ក្រុមគ្រួសារ និង រថយន្តស្ទូច មកយករថយន្ត ប៉ុន្តែត្រូវបាន មន្ត្រីជំនាញចរាចរណ៍ហាមឃាត់ ហើយបានស្ទូចយក រថយន្តបង្ករ ទៅកាន់ការិយាល័យ ចរាចរណ៍ក្រុងភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់. ហេស. ហេ. ប្រហែលអាងខ្លួនសក្តិ៥ ហើយមើលទៅ ផឹកស្រាស្រវឹង បើកបរបង្ករហេតុ ហើយអោយសាច់ញាតិ មកស្ទូចយករថយន្តទៀត ម៉ាកហ្នឹងនៅសល់ប៉ុន្មានទៀត.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer