ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, March 8, 2016

ក្រុមចំរុះ ត្រួតពិនិត្យ ច្បាប់ចរាចរណ៌ នៅខណ្ឌជ្រោយចង្វារ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Tuesday, March 08, 2016

ក្រុមចំរុះ ត្រួតពិនិត្យ ច្បាប់ចរាចរណ៌ នៅខណ្ឌជ្រោយចង្វារ.។ ក្នុងគោលបំណង រក្សាសុវត្តិភាព ទប់ស្កាត់រាល់ ការបើកបរល្មើសច្បាប់ បើកបរទាំងស្រវឹង និង រថយន្តម៉ូតូ ដែលមិនមានគ្រប់ លក្ខណ:បច្ចេកទេស ក្រុមចំរុះបានដាក់ គោលដៅត្រួតពិនត្យ នៅផ្លូវជាតិលេខ៦ ក្នុងខណ្ឌជ្រោយចង្វារ.។ ជារួមយើងសង្កេតឃើញថា អ្នកបើកបរ ទាំងរថយន្ត ទាំងម៉ូតូ នៅតែមិនព្រមគោរពច្បាប់ រាល់ការបើកបរ មិនដាក់ខ្សែរក្រវ៉ាត់. បើកបរទាំងក្នុងខ្លួន មានជាតិស្រវឹង. បើកបរមិនពាក់មួក សុវត្ថិភាព. មិនមានកញ្ចក់. ដែលបញ្ហាទាំងនេះ វានាំអោយប៉ះពាល់ ដល់សុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ.។ សមត្ថកិច្ចបានសំណូមពរ ដល់មហាជនគ្រប់រូប ចូលរួមគោរព និង អនុវត្តន៍ច្បាប់ ចរាចរណ៌ ដើម្បីការពារ សុវត្ថិភាពផ្ទាល់ខ្លួន និង ចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៌. សមត្ថកិច្ច បានបញ្ជាក់ថា លោកនឹងរឹតបន្តឹង លើការត្រួតពិនិត្យ ជាប្រចាំ និងមិនលើកលែង ចំពោះអ្នកប្រព្រឹត្តល្មើស ជាសំខាន់ អ្នកបើកបររូបណា ដែលមានជាតិស្រវឹង.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer