ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Friday, March 25, 2016

ផ្ទុះការបាញ់ប្រហារគ្នា ត្រូវមេប៉ុស្តិ០២គ្រាប់ ឯជនបង្ករ ត្រូវរបួសធ្ងន់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Friday, March 25, 2016

ផ្ទុះការបាញ់ប្រហារគ្នា ត្រូវមេប៉ុស្តិ០២គ្រាប់ ឯជនបង្ករ ត្រូវរបួសធ្ងន់.។ ករណីបាញ់ប្រហារមួយ កើតឡើងកាលពីវេលា ម៉ោង១១.០៥នាទីយប់ ថ្ងៃទី២៥ មិនា ២០១៦ ស្ថិតនៅក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ បណ្តាលអោយ មានមនុស្ស០២នាក់ រងរបួសធ្ងន់ ម្នាក់ជាមេប៉ុស្តិវត្តភ្នំ គឺលោក អ៊ុក សំអាត. ឯម្នាក់ទៀត ជាជនបង្ករ ជាប៉ូលីសព្រហ្មទណ្ឌ កំរិតធ្ងន់ នាមតាមអាយកូម ទិវា១៨៧ ឈ្មោះ សុឹន សុភារិទ្ធ.។ លោកអធិការខណ្ឌដូនពេញ ហួត ចាន់យ៉ារ៉ាន់ បានប្រាប់ អោយដឹងថា : មុនពេលកើតហេតុ មានមហាជន បានទូរស័ព្ទទៅ សុំអន្តរាគមន៍ រឿងទំនាស់ហឹង្សាក្នុងគ្រួសារ ទើបលោកមេប៉ុស្តិ ដឹកនាំកម្លាំង ចុះទៅផ្ទះមានទំនាស់ ហើយសួរនាំរឿងរ៉ាវ ដែលកើតឡើង ប៉ុន្តែដោយនិយាយគ្នា មិនចុះសម្រុង ដោយជនបង្ករ ពិបាកនិយាយ សម្រុះសម្រួល មាននិស្ស័យដូច មនុស្សញៀនថ្នាំ ក៍កើតការឆ្គងពាក្យសំដីគ្នា. ភ្លាមនោះ ជនបង្ករបានដកកាំភ្លើង បាញ់ប្រហារ មកលើលោកមេប៉ុស្តិ ចំនួន០២គ្រាប់ រួចរត់គេចខ្លួន តែត្រូវកម្លាំងប៉ូលីស នៅខាងក្រៅ ប្រើសិទ្ធឆ្លើយតប ដោយបានបាញ់ ទៅលើជនបង្ករ បណ្តាលអោយជនបង្ករ ត្រូវជាច្រើនគ្រាប់ រងរបួសធ្ងន់ នៅជិតហាង សេវេនប្រាយឃីង ជិតស្ពាននាគ.។ ក្រោយការផ្ទុះអាវុធ ប៉ូលីសត្រួតពិនិត្យ លើខ្លួនជនបង្ករ រកឃើញថ្នាំញៀន ០១កញ្ចប់តូច. ដែកកេះ០១. ភ្លាមៗទាំងលោកមេប៉ុស្តិ និង ជនបង្ករ ត្រូវបានបញ្ជូនទៅ សង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យកាលម៉ែត្រ.។ តាមប្រភពពី ខាងមន្ទីរពេទ្យ អោយដឹងថា : លោកមេប៉ុស្តិ បានឆ្លងផុត ពីគ្រោះថ្នាក់ដល់ជីវិត ប៉ុន្តែកំពុងស្ថិត នៅក្នុងបន្ទប់ សង្រ្គោះបន្ទាន់នៅឡើយ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer