ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Friday, March 4, 2016

Camry ព្រលះ CBR សំណាងល្អ ម្ចាស់របួសស្រាល

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Friday, March 04, 2016

Camry ព្រលះ CBR សំណាងល្អ ម្ចាស់របួសស្រាល.។ ករណីគ្រោះថ្នាក់ ចរាចរណ៍មួយ កាលពីវេលាម៉ោង ១១.២៥នាទីយប់ ថ្ងៃទី០៣ មិនា ២០១៦ លើផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រវាងរថយន្ត Camry ពណ៌ស្លែ ផ្លាកលេខភ្នំពេញ ២c. .៦៩៩៥ ជាមួយម៉ូតូ CBR១៥០.cc ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ ១FL.០៨៨០ បណ្តាលអោយ យុវជន០២នាក់ រងរបួសស្រាល.។ តាមអ្នកឃើញហេតុការណ៌ បានអោយដឹងថា : មុនពេលកើតហេតុ គេបានឃើញម៉ូតូ CBR បើកបរលើ ផ្លូវ២៧១ ពីទិសខាងជើង ទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមាន រថយន្ត Camry បើកចេញពីផ្លូវតូច ខាងស្តាំ ឡើងមកផ្លូវធំ ក៍បានបុកម៉ូតូCBR ពីក្រោយ បណ្តាលអោយម៉ូតូ បុើងទៅបុករបាំងថ្មចែកផ្លូវ ពេញទំហឹង ធ្វើអោយម៉ូតូ ខូចខាតស្ទើរទាំងស្រុង.។ ក្រោយពេលកើតហេតុ ប៉ូលីសមូលដ្ឋានបានមកដល់ តែម្ចាស់រថយន្តសុំចចារគ្នា ប៉ុន្តែការចចារមិនត្រូវ ទើបប៉ូលីសសំរេចចិត្ត យកទាំងរថយន្ត និងម៉ូតូ ទៅរក្សារទុក នៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីដោះស្រាយបន្តរទៀត.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer